តាមBBCបានផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះថា ពួកអ្នកនេសាទរុស្សីមួយក្រុម ដែលកំពុងធ្វើការនេ សាទនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគេចាប់បានត្រីយក្ស មួយក្បាលធំចម្លែកម មានរូបរាងមូលដូចលោកខែដែលមួយជីវិតជាអ្នកនេសាទពួកគេមិនដែលធ្លាប់ជួបប្រទះទាល់តែសោះ។ វាត្រូវគេនេសាទបាននៅក្បែរកោះKuri lជាត្រីំមួយក្បាលដែលគេជឿថាមានរូបរាង ធំជាងគេបំផុតហើយនៅក្នុងតំបន់នេះ។ ក្រោយពេលព៍ត័មាននេះត្រូវបានបង្ហោះតាមបណ្តាញសង្គមបានបង្ករឲ្យមានការរិះគន់យ៉ាងខ្លាំងដោយសារអ្នកនេសាទទាំងនោះបានបណ្តោយទុកឲ្យត្រីនោះស្លាប់ទៅ វិញ។ អ្នកខ្លះបាននិយាយថា៖ ពួកអ្នកនេសាទទាំងនេះគឺជាឃាតករដោយសារបានសម្លាប់ត្រីដ៏ធំបែបនេះ។ គេគួរតែទុកឲ្យវារស់នៅក្នុងទីទឹកជ្រៅដែលជាលំនៅរបស់វាដ៏សុខសាន្ត។

IMG_2403

IMG_2408