កីឡាករលំដាប់ពិភពលោកGolokin បានសម្រេចដាក់ខ្សែក្រវាត់WBC, IBF និង WBA ទាំង៣របស់គាត់ ឲ្យកីឡាករAlvarez វាយដណ្តើមយកនៅពេលព្រឹកថ្ងៃអាទឹត្យស្អែកនេះ(ម៉ោងនៅប្រទសកម្ពុជា)។ អ្នកប្រដាលអង់គ្លេសល្បីៗដែលធ្លាប់ប្រកួតទាំងជាមួយGolovkin និង Alvarez បានធ្វើការទស្សន៍ទាយនិង បញ្ចេញមតិយោបល់ទៅលើការប្រកួតនេះ។ កីឡាករLiam Smithដែលធ្លាប់ប្រកួតចាញ់Alvarezដោយ សន្លប់នៅទឹកទី៩កាលពីខែកញ្ញាឆ្នាំ២០១៦បាននិយាយថា៖ ខ្ញុំមើលឃើញហើយថា Alvarezជាកីឡាករល្អហើយឈ្លាសវៃប៉ុន្តែលើកនេះគាត់ត្រូវតែធ្វើឲ្យបានល្អ គឺត្រូវតែធ្វើឲ្យបានល្អជាងកាលវាយជាមួយខ្ញុំ។ គាត់ទាយថា Alvarezនឹងឈ្នះក្នុងការប្រកួតនេះ។ ដោយឡែកកីឡាករKell Brookដែលធ្លាប់សន្លប់ក្រោមកណ្តាប់ដៃGolovkinបាននិយាយថា កណ្តាប់ដៃរបស់គាត់ធ្ងន់ណាស់។ គាត់តែងតែវាយកាត់បានយ៉ាងល្អ។ ខ្ញុំគិតថាគាត់នឹងឈ្នះការប្រកួតនេះ៕

IMG_2396

IMG_2397

IMG_2398