ក្មេងស្រីជនជាតិកូរ៉េខាងត្បូងម្នាក់អាយុ១៤ឆ្នាំ រស់នៅទីក្រុងភូសាន ត្រូវបានយុវតីមួយក្រុមព្រួតវាយធ្វើបាបស្ទើរ ព្រោះតែពួកគេមិនចូលចិត្តអាកប្បកិរិយា និងការនិយាយស្ដីមិនសមរម្យរបស់នារីរងគ្រោះ។ ក្មេងស្រីរងគ្រោះត្រូវគេប្រទះឃើញដេកស្ដូកស្ដឹង រួចហើយក៏គេបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងមុខហើមប៉ោង ឈាមហូរតាមត្រចៀក និងរយះក្បាលជ្រៅ។ តាមប្រភពគេហទំព័រ Koreaboo បានរាយការណ៍ថា ជនសង្ស័យទាំងអស់សម្រេចប្រគល់ខ្លួនឲ្យប៉ូលិសបន្ទាប់ពីធ្វើសកម្មភាពបាន ២ម៉ោង ប៉ុន្តែមិនបានចាប់ខ្លួនទេដោយសារតែច្បាប់អនីតិជនការពារអ្នកអាយុក្រោម១៨ឆ្នាំ។

Korean-girl-brutally-attack_large

Korean-girl-brutally-attack1_large

Korean-girl-brutally-attack3_large

busanattack3_large