ភោជនីដ្ឋានក្រោមទឹកដ៏ល្បីឈ្មោះ Ithaa Undersea Restaurant ស្ថិតនៅបរិវេណរបស់សណ្ឋាគារ Conrad Maldives Rangali នៅកោះម៉ាល់ឌីវ។ ភោជនីយដ្ឋាននេះស្ថិតនៅជម្រៅប្រមាណជិត ៥ម៉ែត្រពីផ្ទៃសមុទ្រ។ មុនពេលទៅដល់ភោជនីយដ្ឋាន អ្នកត្រូវទៅកាន់ផ្ទះកណ្ដាលទឹក រួចចុះតាមជណ្ដើរចុះទៅក្រោម ទើបឃើញកន្លែងទទួលទានអាហារពេលល្ងាចគួរឲ្យទាក់ទាញ។

ភោជនីយដ្ឋាននេះអាចទទួលភ្ញៀវបានត្រឹមតែ១៤នាក់ប៉ុណ្ណោះ និងបម្រើអាហារពេលថ្ងៃចំនួន ៤មុខ និងពេលល្ងាចផ្ដល់ជូន ៦មុខជារៀងរាល់ថ្ងៃ។ ចំណែកតម្លៃអាហារក៏មិនទាបប៉ុន្មានដែរដូចជាស្រាក្រឡុក morning cocktails តម្លៃ ៧៥ដុល្លារ ឯអាហារពេលល្ងាចក្នុងម្នាក់ ២១០ដុល្លារ។

Ithaa-Undersea-Restaurant-3_large

Ithaa-Undersea-Restaurant-1_large