នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងថ្នាំញៀន ០៩កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង ០៨នាក់ នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌព្រែកព្នៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ បញ្ជូនមកការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ ក្នុងនោះមាន៖

១/ ឈ្មោៈ ចាន់គន្ធីន ភេទប្រុស អាយុ ៣៥ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០:០០នាទី រួម និងក្រាមពណ៍សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក) , ២/ ឈ្មោះអ៊ឹម ចំរើន ភេទប្រុស អាយុ ៣៧ឆ្នំា , ៣/ ឈ្មោះ រ៉េត ដារត្ន័ ភេទប្រុស អាយុ ២២ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០:៣0នាទី រួម និងក្រាមពណ៍សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក) , ៤/ ឈ្មោះ សល់ វិសាល ហៅមាំង ភេទប្រុស អាយុ ៣២ឆ្នាំ , ៥/ ឈ្មោះ អ៊ុន សុខឃីម ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២៣:00នាទី រួម និងក្រាមពណ៍សថ្លា ០១កញ្ចប់(ប្រភេទម៉ាទឺកកក) ជនសង្ស័យទាំង ០៥នាក់ នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាននៅចំណុច ផ្លូវបេតុង ជិតស្ពានឡុងឈិន ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យទាំង ០៥នាក់ ខាងលើ យកមក ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ រួចមក កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ផ្សេងទៀត យកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅចំណុចទីតាំងផ្សេងគ្នា ក្នុងនោះមាន៖

១/ ឈ្មោះ ណុប សារ៉ុម ភេទប្រុស អាយុ ៣១ឆ្នាំ , ២/ ឈ្មោះ យន់ យី ភេទប្រុស អាយុ ៤០ឆ្នាំ រួម និង ក្រាមពណ៌សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក) ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន នៅចំណុចវេលាម៉ោង២០:៤០នាទី ចំណុច: លើផ្លូវR6 កែងផ្លូវបេតុងជាប់ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣/ ឈ្មោះ ផុន ភារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ រួម និង ក្រាមពណ៌សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក) ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២៣:៤០នាទី នៅចំណុច ការដ្ឋានវន្ត័ផាក ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

FB_IMG_1505291258667