BBCបានផ្សាយថាពួកគេបានជួបសម្ភាសន៍ជាមួយក្មេងប្រុសម្នាក់ដែលរងរបួសដាច់ជើងទាំង២នៅពេលដែលពួកគេដើរជាន់មីនក្នុងអំឡុងពេលរត់ឆ្លងកាត់ព្រំដែនពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសបង់ក្លាដេស។ ក្មេងប្រុសនេះអាយុ១៥ឆ្នាំដេកស្តូកស្តឹងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសបង់ក្លាដេស។ បើតាមប្រភពព៍ត័មានពីមន្ត្រីបង់ក្លាដេសឲ្យដឹងថាតំបន់ដែលជនជាតិរ៉ូហ៊ីងយ៉ារត់ឆ្លងកាត់ព្រំដែននេះគឺ ជាកន្លែងដែលមានកប់គ្រាប់មីនចាស់ៗតាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែនៅពេលនេះពួកកងទ័ពមីយ៉ាន់ម៉ាបានបង្កប់គ្រាប់មីនថ្មីថែមទៀត។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានមន្ត្រីមីយ៉ាន់ម៉ាច្រានចោលហើយ។ មានជនជាតិរ៉ូហ៊ីងយ៉ា៣០០ ០០០នាក់បានរត់ភៀសខ្លួនចេញពីការកាប់សម្លាប់ដ៏ឃោរឃៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីបង់ក្លាដេសអ្នកស្រីSheikh Hasinaគ្រោងធ្វើដំណើរទស្សន កិច្ចទៅកាន់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅពេលខាងមុខនេះ ដោយទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាឆាប់ ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឲ្យបានឆាប់រហ័ស៕

IMG_2296

IMG_2297