តារាចម្រៀងកូរ៉េខាងត្បូងលោកLee បាននិយាយទទួលស្គាល់ថា អ្នកគាំទ្រទាំងឡាយរបស់លោកគឺជា អ្នកដែលបាននាំមកជោគជ័យសម្រាប់ខ្លួនលោក។ យោងទៅតាមទីភ្នាក់ងារYG Entertanmentបាន ឲ្យដឹងថាតារាចម្រៀងរូបនេះបានជួបជាមួយអ្នកគាំទ្រប្រមាណ៣០០០នាក់កាលពីថ្ងៃអាទិត្យនៅឯពហុកីឡាដ្ឋានOlympic Hall ស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូលដែលការសម្តែងដ៏ធំត្រូវបានរៀបចំនៅទី នោះ។ លោកLeeបាននិយាយថា អ្នកគាំទ្រទាំងអស់គឺជាអ្នកដែលបានជួយឲ្យខ្ញុំទទួលបានជោគជ័យ។ ការជួបជាមួយអ្នកទាំងអស់គ្នាក្នុងពេលនេះបានផ្តល់កម្លាំងចិត្តឲ្យខ្ញុំខ្លាំងណាស់។ មិនមែនសម្រាប់តែពេលនេះទេប៉ុន្តែសម្រាប់រយះពេលច្រើនឆ្នាំទៅមុខទៀត៕

IMG_2292

IMG_2293