កាសែតKorea Time បានផ្សាយឲ្យដឹងថា កូនកម្លោះ ក្រមុំ៤០០០គូមកពី៦៤ប្រទេសបានផ្លាស់ប្តូរ ចិញ្ជៀនអាពាហ៍ពិពាហ៍កាលពីចុងសប្តាហ៍មុន ដែលពិធីនេះរៀបចំដោយអង្គការUnification Church។ មានគូស្នេហ៍លើពិភពលោក២០ ០០០គូទៀតដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ មកពីទូទាំងពិភពលោកក៏បានចូលរួមនៅក្នុងពិធី នេះដែរដែលប្រារព្ធឡើងនៅឯមជ្ឈមណ្ឌលពិភពលោកដើម្បីសន្តិភាពCheong Shim ស្ថិតក្នុងខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង។ អ្នកស្រីHan Hak-jaជាភរិយាមេម៉ាយរបស់របស់ស្ថាបនិកព្រះវិហារ Church គឺជាអ្នករៀបចំពិធីនេះតែម្តង។ ព្រះវិហារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ ហើយពួកគេបានបណ្តុះជំនឿថា សន្តិភាពអាចកើតឡើងទៅបានគឺអាស្រ័យដោយការកសាងទ្រនំគ្រួសារមួយពិតប្រាដដ។ លោកMoonជាស្ថាបនិកព្រះវិហារនិងជាប្តីរបស់អ្នកស្រីHan Hak-ja បានទទួលមរណភាពនៅឆ្នាំ២០១២ក្នុងជន្មាយុ៩២ឆ្នាំ៕

IMG_2287