កំពូលអ្នកប្រដាលថៃ Sreisaket Sor Rongvisai បានយកជ័យជំនះទៅលើកីឡាករGonzalez កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលជ័យជំនះមួយនេះបានកើតឡើងយ៉ាងងាយស្រួលលើសពីការរំពឹងទុកទៅទៀត។ កំពូលអ្នកប្រដាលថៃបានវាយគូប្រកួតរបស់ខ្លួនឲ្យដួល២ដងនៅក្នុងទឹកទី៤ ហើយក៏បញ្ជប់ការប្រកួតនេះតែម្តង ដោយធ្វើឲ្យគាត់នៅតែរក្សាខ្សែក្រវាត់ WBX ទំងន់Super-flyweigh របស់គាត់បានដដែល។ ក្រោយចប់ការប្រកួតភ្លាមកីឡាករ Gonzalez ដែលមានវ័យ៣០ឆ្នាំត្រូវបាននាំទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ឯកីឡាករថៃបាននិយាយថា គាត់បានហ្វឹកហាត់សម្រាប់ឲ្យការប្រកួតនេះអស់រយះពេល៤ហើយ។ ជ័យជំនះនេះគឺជារបស់ប្រជាជនថៃទាំងអស់គ្នា។ ខ្ញុំសុំអរគុណចំពោះអ្នកដែលបានគាំទ្រខ្ញុំ៕

IMG_2246