ប្រធានសមាគមន៍សិល្បៈករ អ្នកនាង ចនច័ន្ទលក្ខិណា បានបង្ហាះសារលើកហ្វេសប៊ុក ដោយបានសរសេរសុំទោសសាធារណជន អំពីកំហុសឆ្គាំឆ្គងទាំងឡាយដោយនាងនឹងបញ្ឈប់រាល់ការតបតឬការដោះស្រាយបញ្ហាដោយឈរគោលការណ៍សំរបសំរួល។ ហើយអ្នកនាងក៏បានអោយគូស្នេហ៍ លោកហេង ឡុក ដកពាក្យប្តឹង លោកសុវណ្ណ មករា ចេញវិញផងដែរ។

សូមអាចខ្លឹមសាររបស់អ្នកនាង ចនច័ន្ទលក្ខិណា ដូចខាងក្រោម៖

“មួយរយៈកន្លងមក ការវាយប្រហារសាចទឹកដាក់គ្នារវាងសិល្បករនិងសិល្បករ ជាមួយបញ្ហាទំនាស់ជាច្រើនដែលកើតមានឡើង ដែលជួនកាលគ្មានប្រភពច្បាស់លាស់ ធ្វើអោយនាងខ្ញុំមានសម្ពាធនិងអារម្មណ៍មិនល្អ ហើយក៍បានតបតដោយប្រើពាក្យសំដីមិនបានសមរម្យខ្លះៗ ។ នាងខ្ញុំសូមអរគុណ ដល់ថ្នាក់ដឹកនាំ និងមិត្តភក្រ័ទាំងអស់ ជាពិសេសគឺមតិល្អៗពីអ្នករិះគន់ដល់នាងខ្ញុំពីបញ្ហាខាងលើនេះ ធ្វើអោយនាងខ្ញុំបានយល់ថា ការប្រើកំហឹងនិងអារម្មណ៍ឆេវឆាវនេះ មិនមែនជាដំណោះស្រាយដែលមានលទ្ធិផលល្អនោះទេ ជាពិសេសនៅក្នុងពេលនេះ ដែលនាងខ្ញុំជាប្រធានសមាគមសិល្បករ និងជាអ្នកតំណាងអោយសិល្បករក្រោមការបោះឆ្នោតជ្រើសរើសក្នុងអាណតិថ្មីនាពេលកន្លងមក ។ នាងខ្ញុំសូមធ្វើការអភ័យទោសចំពោះសាធារណជន អំពីកំហុសឆ្គាំឆ្គងទាំងឡាយដោយនាងខ្ញុំនឹងបញ្ឈប់រាល់ការតបតឬការដោះស្រាយបញ្ហាដោយឈរគោលការណ៍សំរបសំរួល ឈ្នះៗដើម្បីកិត្តិយសជាសិល្បករខ្មែរ។ សូមអំពាវនាវសិល្បករខ្មែរទាំងអស់យកការរួបរួមគ្នាជាធំ និង ជាគំរូដល់សិល្បករជំនាន់ក្រោយ៕
សូមបងប្អូនមាមីងសិល្បករ សិល្បការនីនិងមហាជនទាំងអស់ ទទួលនៅក្តីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅអំពីនាងខ្ញុំ។”

Untitled

 

21192142_536604120025216_5970071257809226145_n

21270970_1998457950431330_3148678879501910706_n