កណ្តាល៖ នៅថ្ងៃទី១៣-០៦-២០១៧ សមត្ថកិច្ចស្រុកបានសហការណ៏ជាមួយកំលាំងនគរបាលប៉ុស្ដិ៍ចុះស្រាវជ្រាវបង្ក្រាបចាប់ខ្លួនតាមដីការរបស់សាលាដំបូងខេត្តកណ្តាលពីបទប៉ុនប៉ងរំលោភសេពសន្ថវៈកើតហេតុនៅថ្ងៃទី១៩-ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិបាង-ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនជាប់ចោទ១នាក់ឈ្មោះ ម៉ន ប្រុស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាង-ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ (ឃាត់ខ្លួន)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យោងតាមដីការបង្កាប់ឲ្យចាប់ខ្លួនលេខ៤១៣ចុះថ្ងៃទី០៥ ខែកញ្ញ ឆ្នាំ២០១៦ របស់លោកទី៨សំណាងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ម៉ន ប្រុស នៅថ្ងៃទី១៣/០៦/២០១៧វេលាម៉ោង២៣/៥៧នាទីសម្ថកិច្ចនគរបាលប៉ុស្តិ៍ដើមឫសសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋានបានចុះស្រាវជ្រាវរហូតចាប់ខ្លួនបានជនជាប់ចោទមានឈ្មោះ ម៉ន ប្រុស ដែលជាជនសង្ស័យមកកាន់អធិការរដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីចាត់ការតាមនីតិវិធី៕ដោយSopheak

1