ដើម្បីជំរុញការយល់ដឹងជាសាធារណ: និងបង្កើតអនុស្សាវរីយ៍ក្នុងឱកាសសន្និសីទលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ប្រព្រឹត្តនាថ្ងៃទី១១-១៦ ខែមិថុនា ឆ្នាំ២០១៧ ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍រៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ពិធីដាំកូនឈើអនុស្សាវរីយ៍នេះរៀបចំនៅបរិវេណស្រះស្រង់ទល់មុខប្រាសាទបន្ទាយក្តី នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធ៌ម និងវិចិត្រសិល្ប: និងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និង ប្រតិភូទេសចរណ៍២២ប្រទេស ដែលកំពុងចូលរួមប្រជុំនៅខេត្តសៀមរាប។

គួរបញ្ជាក់ថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្និសីទលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧៕

APSARA_2017-06-14_05

APSARA_2017-06-14_06

APSARA_2017-06-14_08

APSARA_2017-06-14_09