កំពង់ឆ្នាំង ៖ ដីព្រៃលិចទឹកប្រមាណជាង២០០០ហិតាដែលស្ថិតក្នុងតំបន់៣ត្រូវបានក្រុមឈ្មួញមានអំណាចបក្ខពួកបានធ្វើការឈួសឆាយទន្ទ្រានរំលោភយកធ្វើជាកម្មសិទ្ធិឯកជនជាច្រើនឆ្នាំមកហើយដោយជ្រោកក្រោមស្លាកការដើរទិញពីខាងមុខពទ្ធ័យកពីខាងក្រោយទិញពីខាងក្រោយយកពីខាងមុខនិងប្រើប្រាស់គ្រឿងចក្រឈូសឆាយគ្មានសល់ ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ដីព្រៃលិចទឹកដែលជាតំបន់ត្រីពងកូនដែលក្រុមឈ្មួញឆាយនេះស្ថិតនៅចំណុចភូមិកោះកែវ ភូមិទម្ពរ បឹងបួនមុំនិងខាងលិចភូមិថ្នល់កន្សែងដែលស្ថិតក្នុងឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ត្រូវបានឈ្មួញដែលមានអំណាចឈ្មោះ (សុខប៊ុន) ដែលមានមេការឈ្មោះ (ឡុង) ដោយប្រើប្រាស់ក្រោមរូបភាពដើរប្រមូលទិញតែអ្វីដែលគេមើលឃើញនោះគឺទិញខាងមុខពទ្ធ័យកខាងក្រោយទិញខាងក្រោយពទ្ធយកពីខាងមុខ ។

ប្រជាពលរដ្ឋដែលមានដីក្នុងតំបន់ខាងលើនេះមានការក្តៅក្រហាយជាខ្លាំងខណះដីស្រែរបស់ពួគគាត់ជាច្រើនហិតាត្រូវបានក្រុមហ៊ុនរបស់លោក(សុខប៊ុន) ដែលមានមេការឈ្មោះ (ឡុង) ធ្វើការឈូសឆាយរុំលោភយកដោយមិនទាំងហ៊ានចេញមុខធ្វើការតវានោះឡើយដោយខ្លាចអំណាចនៃការគម្រាមកំហែងចាប់ដាក់គុករបស់លោកមេការឈ្មោះ(ឡុង)ខណះដែលគេបានរៀបចំឯកសារធ្វើជាទិញដីប្រជាពលរដ្ឋមួយចំនួនតូចទុកសម្រាប់ធ្វើការបិទបាំងផ្នែកផ្លូវច្បាប់ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងជុំវិញនិងតំបន់ដីព្រៃលិចទឹកខាងលើនេះបានធ្វើការអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលនិងស្ថាបន័ពាក់ពន្ធ័និងលោកអភិបាលខេត្តកំពង់ឆ្នាំងមេត្តាចាត់វិធានការទប់ស្កាត់បន្ទាន់នៅសកម្មភាពរបស់ក្រុមលោក(សុខប៊ុន) និងមេការឈ្មោះ (ឡុង) ខណៈតំបន់ខាងលើនេះមិនដេលមានប្រជាបលរដ្ឋណាមួយហ៊ានប៉ះពាល់ឬបំពានកាន់កាប់ជាកម្មសិទ្ធឯកជននោះឡើយព្រោះជាដីព្រៃលិច្ចទឹកនិងជាជម្រកសម្រាប់ត្រីពងកូន ។

ពេលនេះគេមើលឃើញគ្រឿងចក្រនិងរថយន្តដឹកដីកីកំពុងធ្វើសកម្មភាពចាក់ដីធ្វើថ្នល់ពទ្ធ័ជុំវិញដីខាងលើតាំងពីភូមិថ្នល់ធ្លាយមកលើភូមិទម្ពរដោយជ្រោកក្រោមស្លាកធ្វើថ្នល់ជូនប្រជាពលរដ្ឋបិទបាំងការឈូសឆាយដីព្រៃលិចទឹកខណៈដែលក្រសួងកសិកម្មតែងតែធ្វើការអំពាវនាវអោយប្រជាពលរដ្ឋចូលរួមការពារនិងថែរក្សាព្រៃលិចទឹកដែលជាចម្រកត្រីពងកូន ។

ពាក់ពន្ធ័ជុំវិញនិងករណីឈូសឆាយបំពានរំលោភយកដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូនខាងលើនេះមេឃុំស្វាយជ្រុំលោក(យីភួន) មិនអាចសុំការបំភ្លឺបាននោះឡើយខណះមិនមានលេខទូរសព្ទ័ទាក់ទងនោះឡើយ ដោយឡែកលោកឡុងដែលជាមេការរបស់លោក(សុខប៊ុន)ក៏មិនអាចធ្វើការទំនាក់ទំនងបានទេខណះទូរសព្ទ័ចូលមិនមាននណាលើកនោះឡើយ ។

ប្រធានមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងលោក (ងិនហ៊ុន) បានអោយដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង១០និង៦នាទីថ្ងៃទី១៤មិថុនា២០១៧នេះថា ពាក់ព័ន្ធករណីខាងលើនេះដីក្នុងតំបន់នោះគឺក្រុមលោក(សុខប៊ុន)បានទិញពីប្រជាពលរដ្ឋតែការឈូឆាយនោះមិនមានការសុំនោះឡើយហើយការចាក់ធ្វើផ្លូវពទ្ធ័កាត់ភូមិថ្នល់រហូតដល់ភូមិកោះកែវកាត់ចក់មកលើភូមិទម្ពរនោះលោកមិនបានដឹងទេតែលោកបានសុំធ្វើការឆាំកមើលសិនហើយក៍ទំលាកទូរសព្ទ័បាត់តែម្តង ។

ពាក់ពន្ធ័ករណីខាងលើនេះគេរងចាំមើលថាតើអាជ្ញាធណាមួយចេញមុខធ្វើការទបស្កាត់ការឈូសឆាយរុករាន្តទន្ទ្រានរុំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធពីក្រុម(សុខប៊ុន)និងមេការឈ្មោះឡុងខណះដែលក្រុមមួយនេះកំពង់ធ្វើសកម្មភាពមិនទាំងញញើតនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ៕ ជាវុត្ថា

FB_IMG_1497407134577

FB_IMG_1497407141964

FB_IMG_1497407175387

FB_IMG_1497407181912