(ព្រៃវែង)៖ប្រជាពលរដ្ឋចំនួន១៨គ្រួសារបានមកប្ដឹងសុំឲ្យអាជ្ញាធរជួយរកដំណោះស្រាយរឿងដីពួកគាត់ដែលត្រូវបានក្រុមហ៊ុនព័ទ្ធជាទំនប់យកដែលពួកគាត់មិនបានលក់ឲ្យផងនោះ។

ក្រុមប្រជាពលរដ្ឋទាំង១៨គ្រួសារបានលើកឡើងថា ដីរបស់ពួកគាត់ដែលត្រូវបានក្រុមហ៊ុនរំលោភយកនោះនៅចំណុចខ្លាទាល់និងចុងព្រែករពាក្យ ដែលចំណុះឲ្យភូមិសាបួ ឃុំកំពង់ប្រាំងស្រុកពារាំងខេត្តព្រៃវែង។

លោកឡោហុនអាយុ៣៧ឆ្នាំលោកនួនឃីមអាយុ៥៨ឆ្នាំអ្នកទាំង២នាក់មានទីលំនៅភូមិសាបួឃុំកំពង់ប្រាំងស្រុកពារាំងខេត្តព្រៃវែងបានឲ្យដឹងថាគាត់បានប្ដឹងមកលោកមេឃុំកំពង់ពពិលនេះរយៈពេលជាង១ខែហើយដើម្បីសុំឲ្យដោះស្រាយរឿងក្រុមហ៊ុនវ៉ាត់ទំនប់យកដីរបស់ពួកគាត់ដោយសំអាងថាបានទិញពីពលរដ្ឋនៅភូមិខ្សុំឃុំកំពង់ពពិលនិងមានចុះហត្ថលេខាពីអាជ្ញាធរឃុំកំពង់ពពិលទៀតផង។

ក្រុមពលរដ្ឋបានឲ្យដឹងទៀតថានៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧ខ្លួនបាននាំគ្នាមកសាលាឃុំកំពង់ពពិលទៅតាមការកោះអញ្ជើញពីលោកមេឃុំដើម្បីធ្វើការសម្របសម្រួលប៉ុន្តែមិនត្រូវគ្នាសោះ។គឺដីរបស់ពួកគាត់ជាប្រភេទដីប្រាំងសម្រាប់បង្កបង្កើនផលមិនគួណាខាងក្រុមហ៊ុនដាក់គ្រឿងចក្រមកឈូសឆាយយកដីពួកគាត់ទាំងបំពានបែបនេះសោះ។

ក្នុងនោះដីរបស់គាត់ខ្លះមានទំហំជិត១ហិកតាខ្លះកន្លះហិកតាឯខ្លះមិនបានកន្លះហិកតាផងដែលពួកគាត់បានកាន់កាប់អាស្រយ័ផលតាំងពីឆ្នាំ១៩៨២និងឆ្នាំ១៩៧៩ចេញពីសម័យប៉ុលពតមកម្លេះ។ លុះដល់អំឡុងដើមឆ្នាំ២០១៧នេះស្រាប់តែអ្នកភូមិខ្សុំឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែងចំនួន៣ទៅ៤គ្រួសារបានមកលក់ដីនេះដោយស្ងាត់ៗជាហេតុធ្វើឲ្យខាងក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយនៅអំឡុងខែមេសាឆ្នាំ២០១៧នេះទើបពួកគាត់មានការភ្ញាក់ផ្អើល។

ឆ្លើយតបនិងករណីនេះលោក អ៊ុច គ្រិនអាយុជាង៧០ឆ្នាំមានទីលំនៅភូមិគគឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែងនិងអ្នកខ្សុំឃុំកំពង់ពពិល ចំនួន៣នាក់ទៀតបានលើកឡើងដូចៗគ្នាថាគាត់បានទៅកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៧៤ម្លេះ។

តែមានគេរារាំងរហូតម្ដងជាពីរដងព្រោះដណ្ដើមដីគ្នាទើបគាត់មិនបានទៅកាន់កាប់ជាប់នាប់ទេជាហេតុធ្វើឲ្យគេកាន់កាប់ដីគាត់យកទល់សព្វថ្ងៃនេះ។ប៉ុន្តែគាត់លក់ដីនេះគឺជាដីព្រៃខាងលើទេមិនលក់ដីខាងក្រោមដែលគេថែទាំឡើយ ហើយដីនោះជាដីរបស់គាត់យ៉ាងពិតប្រាកដទើបគាត់ហ៊ានលក់។

ឯលោកអៀមីមេភូមិសាបួបានឲ្យដឹងថាដីទីនោះគឺពិតជាដីប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួនមែន។លោកបញ្ជាក់ថាដីទាំងនោះជាដីក្នុងភូមិសាស្ដ្រឃុំកំពង់ប្រាំងស្រុកពារាំង មិនមែនជាដីភូមិខ្សុំត្បូងឃុំកំពង់ពពិលឡើយព្រោះមានការបែងចែកក្រោយឆ្នាំ១៩៧៩។លោកមេភូមិបន្តទៀតថា ពីសង្គមដីនេះជាដីក្នុងឃុំព្រែកតាសរមិនមែនឃុំកំពង់ពពិលឡើយ។លុះដល់ឆ្នាំ១៩៧៩ដីនោះត្រូវបានកាត់មកឲ្យភូមិសាបួឃុំកំពង់ប្រាំងស្រុកពារាំង។

លោកអ៊ោជាអ្នកទិញដីនិងជាតំណាងខាងក្រុមហ៊ុនបានឲ្យដឹងថាខ្លួនទិញដីពីពលរដ្ឋដោយមានហត្ថលេខាពីភូមិឃុំត្រឹមត្រូវទើបហ៊ានធ្វើវ៉ាត់ទំនប់មិនឲ្យលើសទំហំដីដែលបានទិញទេ។លោកអ៊ុចសយមេឃុំកំពង់ពពិលបានលើកឡើងថាដីនៅចំណុចនោះគឺលូកធ្វើទៅធ្វើមកណាជាព្រំប្រទល់រវាងឃុំកំពង់ប្រាំងនិងឃុំកំពង់ពពិល។

តែយ៉ាងណាថ្ងៃខាងមុខនិងចុះទៅពិនិត្យដល់កន្លែងតែម្ដងបានដឹងរឿងច្បាស់៕

photo_2017-06-13_16-39-13

photo_2017-06-13_16-39-39

photo_2017-06-13_16-39-45