ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ បានត្រេកអរ និងកោតសសើរ យ៉ាងខ្លាំងចំពោះ អាជ្ញាធរ និងសមត្ថកិច្ច ក្រុងខេត្តបាត់ដំបង ដែលបាន រក្សាទុក ល្បែងស៊ីសង អាប៉ោងបៀនិងល្បែង បង្កប់តាម ប្រព័ន្ធអិនធើណេត និងល្បែងកត់កន្ទុយលេខ កាន់តែច្រើនឡើងៗ។

ប្រជាពលរដ្ឋ រាយការណ៍ថា បើទោះបីជា មានល្បែងស៊ីសង ដ៍ច្រើន នៅក្នុងក្រុង ខេត្តបាត់ដំបង យ៉ាងនេះក្ដីពួកគាត់ មិនដែល ឃើញអាជ្ញាធរ សមត្ថកិច្ច បង្ក្រាបនោះឡើយ តែការបង្ក្រាបខ្លះ បានតិចតួច ដោយម្ចាស់ល្បែង មិនបានបង់លុយ ខណះល្បែងកើត មានយ៉ាងពេញបន្ទុក។

ប្រជាពលរដ្ឋ បន្ថែមថា ការដែលមាន ល្បែងស៊ីសងបែបនេះ នាំឲ្យមាន អំពើរចោរកម្ម កើតមានជា បន្តបន្ទាប់ ដូច្នេះពួកគាត់ សំណូមពរ ដល់សមត្ថកិច្ច នគរបាល ក្រុងខេត្តបាត់ដំបង និងអាវុធហត្ថក្រុង ខេត្តបាត់ដំបង មេត្តាជួយ បង្ក្រាបផងបានទេ។

ទីតាំង អិនធើណេត នៅពាសពេញ ក្រុងបាត់ដំបង ដែលមានបង្កប់ល្បែង ស៊ីសង អាជ្ញាធរ សមត្ថកិច្ច មិនមាន វិធានការ បង្ក្រាប ករណីនេះ ត្រូវបាន គេដាក់ ការសង្ស័យថា មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច មួយចំនួន ជាអ្នកកាង និងនៅពីក្រោយ ទើបមិនមាន ការបង្ក្រាប តាមបទ បញ្ជាថ្នាក់លើ។

តាមសេចក្ដីរាយការណ៍ ដដែលបាន បន្ថែមថា នៅកន្លែងអិនធើណេត ខាងលើមានល្បែង បាការ៉ាត់ (ប៉ក់៣សន្លឹក) និងល្បែងប្រភេទ កាស៊ីណូ តាមប្រព័ន្ធ អនឡាញផងដែរ ក្នុងនោះ ល្បែងស៊ីសង អាប៉ោង ២កន្លែងទៀត ដែលបានបើកដំណើរការ រាប់ខែមកហើយ មិនដែលមាន ការបង្ក្រាបនោះ ទី១នៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលមានមេល្បែង ហៅម៉ែតាង៉ោល។ ទី២ឈ្មោះមឿន និងឈ្មោះមាន ស្ថិតក្នុងភូមិបាដោក ឃុំអន្លង់វិល ស្រុកសង្កែរ ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច បង្ហាញស្នាដៃ បង្ក្រាបនូវ ល្បែងស៊ីសង់ ជាក់ជាមិនខាន៕

SR295