ភ្នំពេញ ៖ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ នឹងប្រធានគណ នេយ្យ ត្រូវបានមន្រ្តីគយតូចតាច ក្រោមឱវាទ នៅក្នុងកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា មកដល់ពេល នេះលោក ស៊ុន ឆាយ មេគយ និងប្រធានគណ នេយ្យ កំពុងឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងឡើងៗ ដោយគ្មានញញើតអ្វីទាំងអស់។

អនុប្រធានការិយា ល័យគយ និងមន្ត្រីគយមួយចំនួនបានឲ្យដឹងថា រាល់ចំណូលទាំងអស់ ត្រូវបានលោក ស៊ុន ឆាយ និងប្រធានគណនេយ្យ ឃុបឃិតគ្នាកេងប្រវ័ញ្ចយកទៅចាយវាយ ដោយគ្មានតម្លាភាព ហើយគ្មានការបែងចែក ដល់មន្ត្រីគយដើម្បីបានរស់ទាំងអស់គ្នានោះទេ។ ហើយការដែលលោក ស៊ុន ឆាយ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត គឺអាងមានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់ ឈ្មោះ ចិត្រ ដែលជាខ្នងបង្អែកដ៏រឹងមាំ ចាំជួយការពារគ្រប់ពេលវេលា។

តាមការទម្លាយ ភាពមិនប្រក្រតី កើតមានក្នុងកំពង់ផែស្វយ័តភ្នំពេញ មន្ត្រីគយតូចតាច ក្នុងកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងទៀតថា លោក ស៊ុន ឆាយ បានយកមួយផ្នែក នៃលុយដែលបានពីអំពើពុករលួយ គាបសង្កត់ ជំរិតពីឈ្មួញ ទៅជួយសាងសង់ផ្ទះ ឲ្យរដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុម្នាក់នោះ នៅព្រែកតាមាក់ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។ ហើយនៅពេលដែលមន្ត្រីក្រោមឱវាទ សួរដេញដោល ជុំវិញបញ្ហាចំ ណូលចំណាយ គឺលោក ស៊ុន ឆាយ តែងតែយកឈ្មោះរដ្ឋលេខាធិការ ដែលជាខ្នងបង្អែករបស់ខ្លួន មកគំរាមគេឯង យ៉ាងកំរោល ដើម្បីបង្ហាញពីឥទ្ធិពលខ្លាំងក្លារបស់ខ្លួន។

បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះអី រដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុ ដែលជាខ្នងបង្អែក របស់លោក ស៊ុន ឆាយ មេគយកំពង់ផែ ស្វយ័តភ្នំពេញ ត្រូវបានគេស្គាល់ថាឈ្មោះ ចិត្រ ដែលល្បីខាងពុករលួយ ជាយូរមកហើយ។

ប្រភពខ្លះ បានឲ្យដឹងថា លោក ស៊ុន ឆាយ មិនញញើតនឹងលោក គុណ ញឹម ដែលជា អគ្គនាយក នៃអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាកកម្ពុជា នោះទេ ព្រោះអាងរដ្ឋលេខាធិការ ឈ្មោះលោក ចិត្រ ដែលជាខ្នងបង្អែក យ៉ាងរឹងមាំរបស់ខ្លួន។ ហើយនៅពេលអនុប្រធានការិយាល័យ គយកំពង់ផែស្វយ័ត្នភ្នំពេញ និងមន្ត្រីគយសួរនាំ ទៅខាងគណនេយ្យ ពីរឿងលុយកាក់គឺខាង គណនេយ្យឆ្លើយថា លោកប្រធាន ស៊ុន ឆាយ យកទៅជួយគណបក្ស។

ដោយសារមានខ្នង បង្អែករឹងមាំបែបនេះហើយ ទើបលោក ស៊ុន ឆាយ និងបក្ខពួកមួយ ក្តាប់តូច ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក ហើយអំពើពុករលួយ បានរាលដាលកាន់តែខ្លាំង មួយរយៈ ពេលចុងក្រោយនេះ។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រ ឆាំងអំពើពុករលួយមិន គួរមើលរំលងអំពើពុករលួយ របស់លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ និងបក្ខពួកនោះឡើយ ហើយគួរបើកការស៊ើបអង្កេតជាបន្ទាន់ផងទាន។

ថ្មីៗនេះ ក្រុមអ្នករត់ការឯកសារ នាំទំនិញចូលតាមកំពង់ផែស្វយ័តភ្នំពេញ ជាពិសេសអ្នករត់ការឯកសារនាំចូលទំនិញវិនិយោគ បានលាតត្រដាងជាបន្តបន្ទាប់នូវរឿងអាស្រូវពុករលួយ របស់សមត្ថកិច្ចគយ ដែលគាបយកលុយពីពួកគេ តាមច្រើនរូបភាព។ ហេតុនេះហើយទើបមានការអំពាវនាវ ឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញជាបន្ទាន់។ ការអំពាវនាវបែបនេះ បានកើតមានបន្ទាប់ពីរឿងអាស្រូវពុករលួយ របស់លោក ស៊ុន ឆាយ ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ ប៉ុន្តែថ្នាក់ដឹកនាំ ស្ថាប័នគយនិងរដ្ឋាករ មិនទាន់ចាត់វិធានការ លើក្រុមមន្ត្រីពុករលួយនៅឡើយ។

ផ្ទុយទៅវិញលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រហែលញញើតនឹងខ្នងបង្អែក របស់លោក ស៊ុន ឆាយ ទើបនៅតែបណ្តោយឲ្យ ក្រុមលោក ស៊ុន ឆាយ បន្តប្រព្រឹត្តអំពើពុករលួយ យ៉ាងក្រអឺតក្រទម។ ហើយរឿងអាស្រូវពុករលួយ របស់លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ ពុំអាចស្វែងរកការទំនាក់ទំនង សុំការបំភ្លឺពីលោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័ត ភ្នំពេញបានទេ មកដល់ថ្ងៃនេះ អង្គភាពយើងនៅមានជាច្រើនវគ្គទៀត ដែលនឹងលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

IMG-20170614-WA0034