ខេត្តរតនគិរី: កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានគរបាលខេត្ត បានឆ្មក់បង្រ្កាបកន្លែជល់មាន់ខុសច្បាប់១កន្លែងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។

នគរបាលដែលចុះបង្ក្រាបបានឲ្យដឹងថា បានដកហូតម៉ូតូចំនួន៥ គ្រឿង ស្គត់រុំខ្នាយមាន់ចំនួនបីដុំ និង កន្ត្រកដាក់មាន់១ ដោយឡែកជនសង្ស័យបានរត់គេចខ្លួនបាត់អស់។

បច្ចុប្បន្នវត្ថុតាងបានរឹបអូសយកមករក្សាទុកនៅការិយាល័យជំនាញដើម្បីបំពេញសំណុំបែបបទចាត់ការតាមនីតិវិធីច្បាប់៕ ដោយ: ឦសាន

11

12

13