ខេត្តកំពត ៖ ដោយសារសំណុំរឿងរដ្ឋប្បវេណីមួយមានភាពមិនប្រក្រតី ចំពោះដីការសម្រេចរក្សាការពារដែលចៅក្រមនៃសា លាដំបូងខេត្តកំពត បានសម្រេចហាមឃាត់ឈ្មោះ ទិត្យ គឹមសេង ភេទប្រុស អាយុ ៥៤ឆ្នាំ ស្នាក់នៅភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មិនឱ្យសាងសង់សំណង់ផ្សេងៗនៅលើដីស្ថិតនៅខាងលិចជាប់ដីដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុលេខ ៣៣៨២ ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០០៧ របស់ម្ចាស់ដីឈ្មោះ គុយ វួច ភេទស្រី អាយុ ៦១ឆ្នាំ ដែលមានទីតាំងស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ជាបណ្តោះអាសន្ន ប៉ុន្តែឈ្មោះ ទិត្យ គឹមសេង មិនព្រមគោរពតាមការសម្រេចរបស់តុលាការនោះទេ ហើយបែរជាទៅប្តឹងជំទាស់តវ៉ា ចំពោះដីកាសម្រេចរក្សា ការពាររបស់ដើមបណ្តឹង ដោយបានស្នើសុំឱ្យលុបចោលដីការសម្រេចការពារលេខ ៣១ ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកំពត រហូតមកដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ ស្រាប់តែចៅក្រមលោក ឃន ចាន់ធឿន បានចេញ ដីកាសារជាថ្មីសម្រេចលុបចោលដីកាសម្រេចរក្សាការពារលេខ ៣១ ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ របស់សាលាដំបូង ខេត្តកំពត ។

អ្នកស្រី គុយ វួច ជាម្ចាស់ដីបានបញ្ជាក់ឱ្យដឹងថា បើទោះបីជាការមានការសម្រេចលុបចោលនូវដីការក្សាការពារលេខ ៣១ ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ ដែលបានចេញរួចហើយក៏ដោ៏យក៏អ្នកស្រី បានស្នើសុំឱ្យតុលាការទទួលស្គាល់ដីកា សម្រេចការពារឱ្យនៅដដែល ព្រោះតែឈ្មោះ ទិត្យ គឹមសេង បានសាងសង់ជញ្ជាំង គឺធ្វើនៅលើខឿនផ្ទះរបស់គាត់តាំពីឆ្នាំ ១៩៨៨មកម្ល៉េះ និងពុំបានសុំច្បាប់នោះទេ ហើយសព្វថ្ងៃនេះឈ្មោះ ទិត្យ គឹមសេង និងប្រពន្ធឈ្មោះ អ៊ូ ហ៊ាន កំពុងសាងសង់ ផ្ទះនៅចំផ្លូវកែវបត់ចូលខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានធ្វើឱ្យប៉ះពាល់ផ្ទះ អ្នកស្រី គុយ វួច ដូចជា សាងសង់លៀនចូលដី និងដីព្រុំខាងក្រោយផ្ទះធ្វើចូលមកលើដីរបស់គាត់ច្រើនណាស់រួមទាំងសំយ៉ាបដំបូលផ្លូវទៀតផង ហើយការសាង សង់ផ្ទះនេះក៏ គ្មានលិខិតអនុញ្ញាតពីអាជ្ញាធរ ឬមន្ត្រីជំនាញខាងភូមិបាលនោះឡើយ ព្រោះតែការសាងសង់សំណង់ដោយខុសច្បាប់រំលោភយកដីជា កម្មសិទ្ធិរបស់អ្នកស្រី គុយ វួច ដែលបានកាន់កាប់ដោយស្របច្បាប់ តាំងពីដូនតា និងឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះមានប័ណ្ណកម្មសិទ្ធិ ត្រឹមត្រូវ ។

សូមបញ្ជាក់ថា អ្នកស្រី គុយ វួច បានទទួលសិទ្ធិកាន់កាប់ដីដែលមានក្បាលដីលេខ AIV 0263 មានទីតាំងស្ថិតនៅភូមិទ្វីខាងត្បួង សង្កាត់អណ្តូង ខ្មែរ ក្រុងកំពត ខេត្តកំពត តាំងពីសង្គមចាស់រហូតមកដល់បច្ចុប្បន្ន ហើយក្នុងឆ្នាំ២០០៧ ក្រសួងសុរិយោដីបានចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុដែលដីរបស់អ្នកស្រីមានព្រំប្រទល់ខាងជើងទល់ផ្លូវជាតិ ខាងត្បូងទល់ ច្រកចូល ខាងកើតទល់ ម៉ុង សេងខាងលិចទល់ផ្លូវថ្នល់ក្រោយ មកឈ្មោះ ទិត្យ គឹមសេង បានមកតាំងទីលំនៅក្បែរគ្នា ដោយ បានសាងសង់សំណង់រំលោភលើសិទ្ធិអ្នកស្រី គុយ វួច ជាច្រើនលើកច្រើនសារ យ៉ាងងងើលបំពានរំលោភយកដីរបស់អ្នកស្រី ដោយគ្មានខ្លាចញញើត នឹងច្បាប់បន្តិចណាសោះឡើយ តែអំណាចទឹកប្រាក់ឈ្លក់វង្វេងលែង ស្គាល់អ្វី ខុសត្រូវនោះ ហើយបានជាឈ្មោះ ទិត្យ គឹមសេង ជំទាស់តវ៉ាទៅនឹងសាលដីកាសម្រេចការពារលេខ ៣១ ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ ដែលបានសម្រេចហាមឃាត់ឈ្មោះ ទិត្យ គឹមសេង មិនឱ្យសាងសង់សំណង់ផ្សេងៗនៅលើដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខ ៣៣៨២ ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០០៧ របស់អ្នកស្រី គុយ វួច ជាបណ្តោះអាសន្នហើយការចេញដីកាសម្រេចលុបចោល នូវដីកាសម្រេចរក្សាការពារលេខ ៣១ ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ គឺបានធ្វើឱ្យអ្នកស្រី បាត់បង់ផលប្រយោជន៍យ៉ាងអយុត្តិធម៌បំផុត ។

ដោយឡែកឈ្មោះ ទិត្យ គឹមសេង និងប្រពន្ធឈ្មោះ អ៊ូ ហ៊ាន ដែលមានទីលំនៅក្នុងភូមិ-ឃុំ ជាមួយគ្នាក្រោយពីតុលាការនៃសាលាដំបូងខេត្តកំពត បានចេញដីកាសម្រេចលុបចោលនូវដីកាសម្រេចរក្សាការពារនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយចៅក្រម ឃន ចាន់ធឿន រួចមកឈ្មោះ ទិត្យ គឹមសេង ក៏បានចាប់ផ្តើមសាងសង់សំណងផ្ទះយ៉ាង គគ្រឹកគគ្រេងឡើងវិញ យ៉ាងព្រងើយកន្តើយថែមទាំង ទើបធ្វើឱ្យអ្នកស្រី គុយ វួច កើតទុក្ខមិនសុខចិត្តបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ក្នុងគោលបំណងសុំប្តឹងឧទ្ធរណ៍នឹងដីកាសម្រេចអំពីពាក្យសុំតវ៉ាចំពោះដីការសម្រេច រក្សាការពារលេខ ៣៦ ចុះ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកំពត ។

ទាក់ទិននឹងសំណុំរឿងបណ្តឹងឧទ្ធរណ៍រហូតមកដល់ពេលនេះនៅមិនទាន់មានសេចក្តីសម្រេចពីតុលាការកំពូលនៅឡើយទេ ហេតុដូចនេះហើយ អ្នកស្រី គុយ វួច បានសំណូមពរដល់លោកប្រធានសាលាឧទ្ធរណ៍មេត្តាជួយពន្លឿនសេចក្តី សម្រេចលើដីការក្សាការពារឱ្យបានឆាប់ ព្រោះតែឈ្មោះ ទិត្យ គឹមសេង កំពុងតែបន្តការសាងសង់សំណង់ឡើងកាន់តែរឹងមាំ ដោយខុសច្បាប់តាមបែបអនាធិបតេយ្យធ្វើឱ្យកាន់តែមានការប៉ះពាល់បង្កបញ្ហា វិវាទគ្នាកាន់តែខ្លាំងឡើងដូចនេះ ត្រូវតែ បញ្ចប់ឱ្យបានឆាប់តាមការយោគយល់ដោយក្តីអនុគ្រោះ ។ហេតុនេះហើយ ទើបសូមអំពាវនាវដល់ ឯកឧត្តម អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម រដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយដល់ អ្នកស្រី គុយ វួច ម្ចាស់ដីកាន់កាប់ ដោយស្របច្បាប់ហើយនឹងសំណូមពរដល់ឯកឧត្តម ជួយចាត់ក្រុមអធិការកិច្ចចុះត្រួតពិនិត្យទីតាំងដីខាងលើនេះផងទាន ! ៕

1497360535417