ភ្នំពេញ: មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃការិយាល័យទី៤ បានធ្វើការឆ្មក់ឆែកឆេរផ្ទះលក់ចាបហ៊ួយមួយកន្លែង ប្រទះឃើញសារធាតុញៀនមួយចំនួននិងឃាត់ខ្លួនជនសង្ស័យ៤នាក់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កិច្ចប្រតិបត្តិឆ្មក់ចុះឆែកឆេរគ្រឿងញៀននេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ស្រីម្នាក់ រួមទាំវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកចំនួន៦កញ្ចប់ធំ១កញ្ចប់ និងតូច៥កញ្ចប់ជញ្ជឹងសម្រាប់ថ្លឹងថ្នាំញៀន១ សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន ម៉ូតូចំនួន២គ្រឿង លុយរៀលនិងដុល្លាមួយចំនួនធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើទី១មានឈ្មោះលឹម រ៉ាវី ភេទប្រុស មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ញ ចំរើនភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ទី៣ឈ្មោះ យ៉ន ទីភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅចំនុចឃាត់ខ្លួនខាងលើ និងទី៤ឈ្មោះ កែ ចន្ថា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ចាបហ៊ួយជាម្ចាស់ផ្ទះ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

photo_2017-06-14_07-47-19