កណ្តាល៖ នារីម្នាក់បានសំរេចចិត្តធ្វើអត្តឃាតសំលាប់ខ្លួនដោយគ្មានមូលហេតុ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ នឹម សុខណាវ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិសាម៉ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រកាត់ដេរ។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី១៣.០៦.២០១៧ មុនពេលកើតហេតុជនរងគ្រោះបានទៅធ្វើការលុះដល់ម៉ោង១១.០០នាទីជនរងគ្រោះមិនសូវស្រួលខ្លួនបានសុំគេត្រឡប់មកផ្ទះវិញហើយពេលយប់ឡើងជនរងគ្រោះក៏ចូលសំរាន្តជាធម្មតា បន្ទាប់មកនៅវេលាម៉ោងប្រហែល០៦.០៥នាទីព្រឹកថ្ងៃទី១៤.០៦.២០១៧បងថ្លៃស្រីរបស់ជនរងគ្រោះឈ្មោះសន ម៉ារីបានមកហៅជនរងគ្រោះទៅធ្វើការព្រោះជនរងគ្រោះជិះម៉ូតូជាមួយបងថ្លៃស្រីនិងប្តីគាត់តែជនរងគ្រោះមិនបានឆ្លើយតបមកវិញទេរួចបងថ្លៃស្រីបានឡើងលើផ្ទដើម្បីហៅជនរងគ្រោះទៅធ្វើការហើយក៏ឃើញជនរងគ្រោះចងករស្លាប់បាត់ទៅហើយរួចរាយការណ៍មកសមត្ថកិច្ច។ ហើយសមត្ថកិច្ចបានបង្កើតគណះកម្មការពិនិត្យរួមមាន៖ កម្លាំងជំនាញកម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា៖នៅក្នុងបន្ទប់ជនរងគ្រោះមានសរសេរលិខិតបណ្តាំ១ច្បាប់សពមានស្នាមជាំជុំវិញករមានប្រវែង២៤cmសពមានកម្ពស់១.៦៣mខ្សែរអង្រឹងពណ៌ត្រេអីមានប្រវែង២.៩១mចម្ងាយពីរនងផ្ទះដល់ពូកមានប្រវែង២.៤៤mសពចងករនឹងខ្សែអង្រឹងពណ៌ត្រេអីចងនឹងរនងក្នុងបន្ទប់លើផ្ទះ ពិតជាស្លាប់ដោយសារចងកប្រាកដមែន។ ហើយពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីព្រហ្មទណ្ឌឡើយក្រោយពេលពិនិត្យរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់តាមការបំភ្លឺពីឪពុកម្តាយបងប្អូនរបស់ជនរងគ្រោះការរស់នៅរបស់ជនរងគ្រោះមិនដែលមានទំនាស់ឫបញ្ហាអ្វីជាមួយក្រុមគ្រួសារនិងអ្នកជិតខាងឡើយ៕ដោយSopheak

4

5