កាសែតKorea timesបានផ្សាយឲ្យដឹងថាអ្នកស្រីHarisuជាអ្នកចំរៀងស្រីប្តូរភេទរបស់កូរ៉េខាងត្បូងនិងស្វាម៉ីរបស់នាងលោកMicky Jungបានសម្រេចចិត្តលែងលះគ្នាបន្ទាប់ពីរួមរស់ជាមួយគ្នាក្នុងចំណងអាពាហ៍ពិពាហ៍អស់រយះពេល១០កន្លងមកហើយនោះ។ហេតុផលដែលនាំទៅដល់ការលែងលះនោះពុំត្រូវបានគេទំលាយឲ្យដឹងទេប៉ុន្តែទំនងជាដោយសារមានវិបត្តហិរញ្ញវត្ថុក្នុងគ្រួសារបន្ទាប់ពីមុខជំនួញរបស់ស្វាម៉ីនាងត្រូវទទួលការខាតបង់យ៉ាងធ្ងន់ធ្ងរហើយនោះ។ប៉ុន្តែអ្នកស្រីHarisuបានបដិសេធន៍ដែលលើកឡើងខាងលើដោយនិយាយតាមបណ្តាញសង្គមថានោះមិនមែនជាហេតុផពិតប្រាកដទេ។ពួកយើងរស់នៅដោយសុខស្រួលជាមួយគ្នា។យើងនៅតែស្រឡាញ់រាប់អានគ្នាជាធម្មតា។យើងនៅតែសង្ឃឹមថាយើងនឹងមានអនាគតដ៏ត្រចះត្រចង់រៀងៗខ្លួន។គួរបញ្ជាក់ថាHarisuនិងJung បានរៀបការជាមួយគ្នានៅឆ្នាំ២០០៧ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងពីព្រោះHarisuគឺជាអ្នកចម្រៀងប្រុសដែលបានវះកាត់កែភេទទៅជាស្រី។ចំណងអាពាហ៍ពិពាហ៍ពួកគេគ្មានកូនមួយគ្រាប់សោះឡើយ៕

unnamed (10)