កាសែតThe Starរបស់ម៉ាឡេស៊ីបានចុះផ្សាយរូបថតមួយសន្លឹកនេះដែលបង្ហាញអំពីអ្នកស្រីSusi Pudjiastutiរដ្ឋមន្ត្រីក្រសួងវារីវប្បកម្មនិងនេសាទរបស់ឥណ្ឌូណេស៊ីបានសម្រាន្តលក់យ៉ាងស្កប់ស្កល់នៅលើកៅអីក្នុងបន្ទប់រង់ចាំនៃព្រលានយន្តហោះ JohnF. Kennedy ក្នុងទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិក។រូបភាពនេះត្រូវបានផ្សព្វផ្សាយយ៉េងគគ្រឹកគគ្រេងតាមបណ្តាញសង្គមកាលពីថ្ងៃចន្ទ័ដើមសប្តាហ៍នេះដោយគេបាននាំគ្នាហៅគាត់ថាSuper Woman.។អ្នកស្រីSusiបានលង់លក់ក្នុងដំណេកក្នុងបន្ទប់VIPនៃព្រលានយន្តហោះនោះបន្ទាប់ពីអ្នកស្រីបានចូលរួមក្នុងកិច្ចប្រជុំអំពីការងារវារីវប្បកម្មសមុទ្រក្នុងទីក្រុងញូយ៉កកាលពីថ្ងៃអាទឹត្យដែលនៅទីនោះអ្នកស្រីត្រូវឡើងពន្យល់បកស្រាយអំពីការបំផ្លាញនិងលើកវិធានការណ៍ទប់ស្កាត់ការបំផ្លាញធនធានសមុទ្រ។Super Womanរូបនេះត្រូវបានគេប្រសិទ្ធនាមថាជាមាតាសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី៕

unnamed (9)