ប្រព័ន្ធសារពត៌មានរបស់អង់គ្លេសបានរាយការណ៍ថាប៉ូលីសរបស់ប្រតេសអង់គ្លេសបានបិទបញ្ចប់ករណីចាប់ជំរិតក្មេងស្រីវ័យ១៤ឆ្នាំនោះហើយក្រោយពីប៉ូលីសចាប់បានជនសង្ស័យម្នាក់កាលពីយប់កន្លងមកនេះ។ជនដែលត្រូវប៉ូលីសចាប់ខ្លួននោះមានវ័យ១៩ឆ្នាំជាអ្នកបើកបររថយន្តវ៉ែនហើយជននេះតែងតែចាប់ក្មេងស្រីយកទៅប្រព្រឹត្តអំពើផ្តេសផ្តាសនាពេលកន្លងមក។កុមារីRosie Evans-Fosterត្រូវបានប៉ូលីសរកឃើញនៅក្នុងរថយន្តវ៉ុលវ៉ាហ្គែនប្រភេទវ៉ែនជារបស់ជនចាប់ជំរិតនោះ។ដំបូងឡើយប៉ូលីសបានរកឃើញម៉ូតូជនរងគ្រោះនៅតំបន់ក្បែរនោះទើបកំណត់តំបន់ស៊ើបអង្កេតហើយក៏ចាប់បានជនល្មើសនេះតែម្តង។បច្ចុប្បន្នជនរងគ្រោះកំពុងត្រូវបានពេទ្យព្យាបាលនិងស្ថិតក្នុងទីសុវតិ្ថភាពមួយហើយ៕

unnamed (7)

unnamed (8)