ក្រុមស្រាវជ្រាវវិទ្យាសាស្ត្រសុខភាព ដែលបានសិក្សាស្រាវជ្រាវលើសត្វកណ្តុរ បានរកឃើញថាការរួមភេទជួយបង្កើនកោសិកា។ ក្រុម អ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យMarylandនៅអាមេរិក បាននិយាយថា ការរួមរ័កអាចជួយបង្កើនសមត្ថភាពខួលក្បាល ពោលគឺធ្វើឲ្យមានគំនិតភ្លឺថ្លា ។
ការសិក្សាផ្នែកសុខភាពផ្លូវភេទចុងក្រោយនេះ បាននិយាយថា ការកើនឡើងនៃសកម្មភាពរួមភេទ នឹងជំរុញឲ្យសកម្មភាពខួរក្បាលពោលគឺធ្វើអោយមានអ៊ុកស៊ីហ្សែនគ្រប់គ្រាន់ដែលធ្វើឲ្យមានការចង់ចាំនិងការគិតបានល្អឡើង។
ការរកឃើញ ថ្មីនេះ បានបន្ថែមទៅលើការសិក្សាស្រាវជ្រាវមុនៗដែលបង្ហាញថាការរួមភេទមិន ត្រឹមតែជួយកាត់បន្ថយភាពតឹងក្នុងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដុតបំផ្លាញចោលកាឡូរី ។
សេចក្តីរាយការណ៍ មួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីGlamour magazine បាននិយាយថា ប្តីប្រពន្ធវ័យចាស់ដែលមានសកម្មភាពផ្លូវភេទកាន់តែច្រើនជាងមុន អាចជួយកាត់បន្ថយជំងឺផ្លូវចិត្ត៕

11-08-07-ces_ft_sexual-health_28783796_582_4301