កាសែតដឺញូយ៉កប៉ុស្តិបានរាយការណ៍នៅថ្ងៃទី១៣មិថុនានេះថាសេវាសន្តិសុខនៅសហរដ្ឋអាមេរិកបានធ្វើការសន្យាថានឹងកំចាត់ចោលឲ្យអស់ពួកអន្ធពាលដែលធ្វើសកម្មភាពរំលោភបំពានផ្លូវភេទនៅតាមដងផ្លូវដោយប្រើរហ័សនាមថាMS13បន្ទាប់ពីពួកនេះប្រព្រឹត្តអំពើឧក្រឹដ្ឋកម្មកក្រើកពេញផ្ទៃប្រទេសកាលពីដើមឆ្នាំ២០១៧នេះ។ពួកអន្ធពាលបានដាក់ឈ្មោះឲ្យក្រុមរបស់ខ្លួនដោយយកឈ្មោះតាមក្រុមកសិករអែលសាលវ៉ាឌ័រដែលបានវាយប្រយុទ្ធក្នុងសង្គ្រាមស៊ីវីលនៅក្នុងប្រទេសនេះនាអំឡុងឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។តាមរបាយរបស់ស៊ីអាយអេឲ្យដឹងថាក្រុមនេះមានសមាជិកប្រមាណ៦០០០ទៅដល់១០០០០នាក់នៅទូទាំងសហរដ្ឋអាមេរិក។ក្រុមនេះបាននិងកពុងពង្រីកខ្លួនដល់ទៅប្រទេសកាណាដា មិកស៊ិក និងអាមេរិកកណ្តាលគឺមានលក្ខណះជាប្រពន្ធ័តែម្តង។ភ្នាក់ងារអាមេរិកបានដាក់បណ្តាញតាមដានក្រុមនេះបន្ទាប់ពីគេរកឃើញសាកសពជនរងគ្រោះ៤នាក់ត្រូវបានគេសម្លាប់ហើយដុតចោលនិងកប់សំណល់សាកសពនៅក្នុងសួនច្បារLong Islandនៃទីក្រុងញូយ៉ក៕

unnamed (4) unnamed (5) unnamed (6)