តាមប្រភពអនឡាញ Anonymous.news.com ចេញផ្សាយកាលពីថ្ងៃ១២ខែមិថុនាបានសរសេរថា រូបភាពក្មេងប្រុសម្នាក់ដែលមើលទៅទំនងជាមានរបួស ដោយសារការទំលាក់គ្រាប់បែកអង្គុយតែម្នាក់ឯងនៅលើកៅអីពណ៌ទឹកក្រូចនៅផ្នែកខាងក្រោយរថយន្តសង្គ្រោះ មានឈាមប្រឡាក់លើផ្ទៃមុខ និងល្អងធូលីនៅរុំពាសពេញខ្លួនត្រូវបានគេថតបង្ហោះជាវីដេអូមានរយះពេល២នាទី។ រូបភាពនេះហាកដូចជាបង្ហាញថាកុមារាម្នាក់នេះត្រុវបានសង្គ្រោះដោយក្រុមមួកស ដែលតែងតែជួយសង្គ្រោះជនរងគ្រោះដោយសារសង្គ្រាមនៅក្នុងប្រទេសស៊ីរី។ រូបភាពក្មេងប្រុសនេះបានធ្វើឲ្យកក្រើកពិភពលោក បន្ទាប់ពីវាត្រូវបានផ្សព្វផ្សាយដោយសកម្មជនសិទ្ធមនុស្សមួយក្រុមដែលបានចោទប្រកាន់ថា សោកនាដកម្មនេះកើតឡើងនៅភាគខាងទីក្រុងអាឡេប៉ូបង្ករឡើងដោយការទំលាក់គ្រាប់បែករបស់កងទ័ពរដ្ឋាភិបាលរបស់លោកអាសាដ។ នេះជាបទឧក្រឹដ្ឋមួយបង្ករឡើងដោយរដ្ឋាភិបាល។ សារព៌តមាននេះបានផ្សាយទៀតថា ក្មេងប្រុននេះត្រូវបានគេប្រើប្រាស់ធ្វើជារូបភាពឃោសនាវាយប្រហារលោកអាសាដតែប៉ុណ្ណោះ។ ពេលទៅដល់មន្ទីរពេទ្យក្មេងនេះមិនបានទទួលការព្យាបាលទេ។ ហេតុអ្វី? ព្រោះថាពេលថតរូបភាពក្មេងប្រុសនេះក្នុងរថយន្តពេទ្យនោះ ហើយក្មេងនោះត្រូវបានគេយកចេញទៅបាត់។ មានពត៌មានថាក្មេងនេះបានចុះដើរចេញពីរថយន្តដោយខ្លួនឯងទៀតផង។ មិនដឹងថាពត៌មាននេះពឹតក្នុងកម្រិតណានោះទេ ប៉ុន្តែមិត្តអ្នកអានពិនិត្យរូបភាពក្មេងប្រុសនេះទៅមើលព្រោះថាសព្វថ្ងៃនេះអ្វីក៏គេហ៊ានធ្វើដែរដើម្បីចំណេញខាងនយោបាយ។

unnamed (3)