ប៉ុលីសនៅប្រទេសហ្ស៊ីមបាបវ៉េបានរាយការណ៍ថាកាលពីពេលកន្លងទៅនេះមានបូរស២នាក់បានសុំដោយសាររថយន្តគេជិះជាមួយបែរជាត្រូវនារីម្នាក់ចាប់រំលោភយ៉ាងព្រៃផ្សៃបំផុត។ហេតុការណ៍កើតឡើងដាច់ដោយឡែកពីគ្នា។ករណីទីមួយបុរសម្នាក់ពេលជិះរថយន្តត្រូវបាននារីម្នាក់យកកាំភ្លើងភ្ជង់ឲ្យដើរចូលក្នុងព្រៃហើយក៏ចាប់រំលោភតែម្តង។ឯករណីទីពីរគឺបុរសម្នាក់ទៀតត្រូវបាននារីម្នាក់ចាប់បង្អកស្រាទាល់តែស្រវឹងបាត់បង់ស្មារតីហើយក៏ចាប់រំលោភទាល់តែបានសម្រេចទៀត។ប៉ូលីសហ្ស៊ីមបាបវ៉េកំពុងស្រាវជ្រាវពីករណីនេះហើយព្រមទាំងបានអំពាវនាវឲ្យសាធារណះជនបង្កើនការប្រុងប្រយ័ត្នក្រោយពីករណីនេះបានកើតឡើង។គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនក៏មានករណីស្រីម្នាក់ចាប់រំលោភបុរសម្នាក់នៅប្រទេសអាហ្រិកខាងត្បូងដែលនៅក្បែរខាងនោះដែរ។កាលពីឆ្នាំ២០១៦ប៉ូលីសក៏បានទទួលពាក្យបណ្តឹងថាមាននារី៤នាក់បានចាប់រំលោភបុរសម្នាក់អាយុ២៩ឆ្នាំដែលពួកនាងបានបញ្ចុះបញ្ចូលឲ្យជូននាងដើររកម្សាន្តក្នុងទីក្រុងហារ៉ារ៉េនៃប្រទេសហ្ស៊ីមបាបវ៉េ៕

unnamed (1)