យោងតាមប្រភព Daily Mail បានឲ្យដឹងថា មានមនុស្សមួយក្រុមបានចាប់សត្វលារស់មួយក្បាលបោះទម្លាក់ទៅក្នុងប្រឡាយទឹកដែលមានសត្វខ្លាស៊ីទាំងរស់តែម្តង។ហេតុការណ៍នេះស្ថិតនៅសួនសត្វChangzhou ប្រទេសចិន។

2ef68435ca732bae6a03d3a6a55043c8fcce53c1

រូបភាព និងវីដេអូទាំងនេះថតបានដោយក្រុមអ្នកទេសចរណ៍ ដែលទៅកំសាន្តនៅទីនោះ។ សាក្សីម្នាក់បាននិយាយថា មានមនុស្សប្រុសមួយក្រុមស្លៀកពាក់អាវភ្លៀងពណ៌ក្រហម ហើយពួកគេបានបើកឡានទៅក្បែរមាត់ប្រឡាយ ហើយក៏ទម្លាក់សត្វលាមួយក្បាលចូលទៅអោយខ្លាស៊ីតែម្តង។ វាពិតជាឃោរឃៅខ្លាំងណាស់។

តាមប្រភពពត៍មានថា ម្ចាស់ភាគហ៊ុនម្នាក់ manជម្លោះជាមួយខាងសួនសត្វ ជាអ្នកជាប់ពាក់ព័ន្ធនៅពីក្រោយករណីនេះ។ ដូច្នេះហើយទើបម្ចាស់ភាគហ៊ុននោះ បានរៀបចំឲ្យមនុស្សមួយក្រុម  ចាប់យកសត្វលាមួយក្បាលនោះយកទៅទម្លាក់ចូលទៅក្នុងប្រឡាយទឹក ឲ្យសត្វខ្លាស៊ីតែម្តងទៅ៕

2230d361d7a166344cb7d352cbfc8faa3dcadaf9 (1)