តារាកំប្លែង តាហ្វ៊ុយហ្សូ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃកាលពីចុងខែ មេសាឆ្នាំនេះ មិនត្រឹមតែមានជំងឺបែកគ្រាប់ឈាម និងគ្រាំក្នុងនោះទេ ការពិតលោកមានជំងឺមហារីកថ្លើមដំណាក់កាលធ្ងន់ធ្ងរទៅហើយ។

Ta-Fuzor_large
“តាមពិតទៅជំងឺពិតប្រាកដរបស់គាត់ (តាហ្វ៊ុយហ្សូ) គឺក្រិនថ្លើម និងមហារីកថ្លើមដំណាក់កាលធ្ងន់ធ្ងរ អាចនឹងទី២ ឬ៣ ទាល់តែទៅពិនិត្យនៅថៃម្ដងទៀតនៅថ្ងៃទី១២ នេះបានដឹងលទ្ធផលច្បាស់”។ នេះបើសម្តីលោក ស៊ូ វណ្ណៈ កូនប្រុសតាហ្វ៊ុយហ្សូ ។

ចំពោះស្ថានភាពជំងឺវិញ កូនប្រុសតារាកំប្លែងរូបនេះ និយាយថា មួយថ្ងៃកាត់ មួយថ្ងៃកោរ ហើយថ្ងៃខ្លះទៀតអត់ក៏អត់ គាត់រស់នៅពឹងលើថ្នាំ នឹងការថែទាំសុខភាពជាប្រចាំពីគ្រួសារ។

និយាយពីការខ្វះខាត មើលថែជំងឺឪពុកវិញ លោកលើកឡើងថា ៖ “បងមិនចង់សុំសប្បុរសជនជួយម្ដងហើយម្ដងទៀតទេ ព្រោះកាលលើកមុនមានជំនួយច្រើនហើយ តែបងសុំឲ្យមានអ្នកជួយទិញផ្ទះបងវិញ ធ្វើដូចនេះបងអាចយកលុយខ្លះទិញផ្ទះថ្មីសម្រាប់ក្មេងៗ និងខ្លះសម្រាប់មើលថែជំងឺគាត់”។

ស៊ូ វណ្ណៈ បានឲ្យដឹងទៀតថា ផ្ទះស្ថិតនៅសង្កាត់ស្រះចក ដែលលោកអំពាវនាវលក់កាលពីចុងខែ ឧសភានេះ មិនទាន់មានអ្នកទិញនៅឡើយទេ ព្រោះអ្នកខ្លះ គិតថាវានៅចំតំបន់កំពុងអភិវឌ្ឍ ខ្លាចមានហានិភ័យខ្ពស់ តែលោកបញ្ជាក់ថា ផ្ទះនេះមានប្លង់រឹងត្រឹមត្រូវ ហើយអាច នឹងឡើងថ្លៃខ្ពស់ជាងនេះ នៅក្រោយពេលបោះឆ្នោតអាណិត្តក្រោយ។

លោករំលឹកថា កាលពីនៅដំណាក់កាលសង្គ្រោះបន្ទាន់នៅប្រទេសថៃ មានសប្បុរសជនចូលរួមជួយតាមហ្វេសប៊ុកបានខ្ទង់ ៥ ទៅ ៦ពាន់ដុល្លារដែរ។ ហើយ សម្ដេច និងលោកជំទាវគតិព្រឹត្តិបណ្ឌិត ក៏បានជ្រោមជ្រែងលើការព្យាបាលជំងឺលើកទី១ទាំងស្រុងដែរ៕

អត្តបទ ៖ Sabay

Feature-1280x720_large