ពឹតជាអយុត្តិធម៍ណាស់….តាមប្រភពពត៍មានDaily Mailបានឲ្យដឹងថាក្មេងស្រីម្នាក់អាយុ១៩ឆ្នាំត្រូវបានកាត់ទោសប្រហារជីវិតដោយគប់នឹងដុំថ្មនៅក្នុងប្រទេសប៉ាគីស្ថានពីបទថានាងត្រូវបានបងប្អូនជីដូនមួយម្នាក់ភ្ជង់កាំភ្លើងហើយចាប់រំលោភនាងរហូតបានសម្រេច។នាងបាននិយាយថារូបនាងកំពុងដេកលក់រួមជាមួយបងប្អូនក្នុងផ្ទះនៅពេលដែលអំពើដ៏លាមកនោះបានកើតឡើង។

unnamed (9)

នាងបានប្តឹងទៅតុលាការក្នុងតំបន់នៅឯទីជនបទដ៏ឆ្ងាយដាច់ស្រយាលនោះដែលតុលាការនោះស្ថិតនៅក្រៅប្រពន្ធ័យុត្តិធម៍ផ្លូវការរបស់ជាតិ។ផ្ទុយទៅវិញតុលាការក្រៅខោនោះបែរជាធ្វើការសន្និដ្ឋានថាមូលហេតុមកពីនាងមានចេតនាល្បួងលួងលោមបុរសនោះទើបរឿងរ៉ាវនេះកើតឡើងយ៉ាងដូច្នេះ។ហេតុនេះនាងក៏ត្រូវតែទទួលទោសប្រហារជីវិតដោយគប់នឹងដុំថ្មដើម្បីលប់លាងកិត្តិយសគ្រួសារ។ដោយមិនសុខចិត្តនាងនិងឪពុកនាងបានទៅប្តឹងប៉ូលីសមូលដ្ឋានរឿងរ៉ាវនេះក៏ត្រូវសើរើឡើងវិញ។ពេលនេះប៉ូលីសបានចេញបទបញ្ជាចាប់ខ្លួនតុលាការក្រៅខោនិងជនដែលចាប់រំលោភនាងហើយ។នេះជាប្រពៃណីចាស់គំរឹលនិងហួសសម័យបើកុំតែមករាយការណ៍ឲ្យប៉ូលីសទាន់កុំអីស្លាប់ឥតប្រយោជន៍៕

unnamed (10)