មុននេះបន្តិច លោក តាវ៉ិចទ័រ បានថ្លែងប្រាប់ Sabay ថា CTN នឹងនៅតែបន្តផ្ដល់ប្រាក់ខែជូន លោក អ៊ិត សេដ្ឋា ទោះបីជាលោកបាត់បង់ជីវិត និងមិនបានបម្រើការងារក្ដី។

Eth-Sitha-funeral-6_large

លោក សុវណ្ណ រិទ្ធី ហៅ លោកតាវ៉ុចទ័រ អ្នកគ្រប់គ្រងក្រុមកំប្លែង CTN បង្ហើបថា៖ “ខាង CTN នឹងបន្តបើប្រាក់ខែរយៈពេលយូរ ដល់លោក អ៊ិត សេដ្ឋា ដើម្បីសម្រួលជីវភាពម្ដាយ និងឲ្យកូនៗរបស់គាត់រៀនបានចប់ចុង ចប់ដើម”។

Feature(3)_large

ជាមួយគ្នានេះដែរ លោកមិនបានបញ្ជាក់ថា ប្រាក់ខែលោក អ៊ិត សេដ្ឋា ប៉ុន្មាន ព្រមទាំងមិនទាន់បញ្ជាក់អំពីរយៈពេល នៃការផ្ដល់ប្រាក់ខែត្រឹមពេលណានោះទេ។ ពេលនេះលោកថា ក្រុមការងារ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង កំពុងធ្វើការពិភាក្សា ហើយត្រៀមបើកអង្គប្រជុំមួយឆាប់ៗនេះ ដើម្បីដោះស្រាយ និងគិតគូរពីគ្រួសារដែលមិនទាន់មានគោលគោលដៅច្បាស់លាស់មួយនេះ៕

អត្ថបទ៖ Sabay