ដោយការមើលឃើញពីភាពលំបាករបស់គ្រួសារសពលោក អ៊ិត សេដ្ឋា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់កូនទាំង៣របស់អតីតពិធីករទូរទស្សន៍ ចំនួន១ម៉ឺនដុល្លារ បន្ថែមទៀត។

226

បន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានបរិច្ចាកថវិការសរុបចំនួន១៥លានរៀនកាលពីម្សិលមិញ ថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាបន្ថែមទៅក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋា ចំនួន ១ម៉ឺនដុល្លារ តាមរយៈលោកហ៊ុយ វណ្ណៈ។

នេះមិនមែនជាលើកទីមួយទេដែលសម្ដេចទាំង២ ជាជួយយ៉ាងយកចិត្តទុកដាក់ ដល់អតីតពិធីកររូបនេះ ពោលគឺសម្ដេចទាំង២ ធ្លាប់បានជួយជាថវិកាព្យាបាលជំងឺ ជារឿយៗនាពេលកន្លងមក។ នេះបើតាម លោក ហ៊ុយ វណ្ណៈ អគ្គនាយករងស្ថានីយទូរទស្សន៍ CNC ប្រាប់ Sabay។

ក្នុងនោះ លោកបន្ថែមទៀតថា នៅម៉ោង៣ រសៀលនេះ លោកនឹងយកថវិកាទាំងនោះជូនដល់គ្រួសារសព៕ ប្រភព៖ Sabay

Feature(3)_large