រយៈនេះជីពចរនឹងលោតញាប់ឡើងពី១១០ទៅ១៨០ដងក្នុង១នាទី ដកដង្ហើមញាប់ឡើងរហូតដល់៤០ដងក្នុង១នាទី ចំណែកការច្រាលលោហិតក៏ខ្ពស់ឡើងដូចគ្នាដែរ។ភាពប្រែប្រួលក្នុងមនុស្សប្រុសគឺមានអារម្មណ៍ដូជាទប់ទឹកកាមមិនចង់បាន (ទឹកចង់ធ្លាយទំនប់) ដោយសារទឹកពីក្រពេញផ្សេងៗរបស់ប្រព័ន្ធបន្ដពូជដូចជា ក្រពេញប្រូស្ដាត និងបំពង់បញ្ជូនទឹកកាមដែលហូរមករួមគ្នាក្នុងបំពង់នោម។ អារម្មណ៍បែបនេះនឹងកើតឡើងប្រមាណ
៤វិនាទី។ បន្ទាប់ពីមកនឹងមានការបាញ់ទឹកកាម ឬទឹកអាសុចិចេញមកពិតៗដោយសារការរួចខ្លួនរបស់សាច់ដុំបំពង់នោមជាចង្វាក់ ប្រមាណ៣ទៅ៧ដង ឃ្លាតពីគ្នាប្រមាណ០.៨វិនាទី រួមទាំងការបិទខ្លួនរបស់មាត់ប្លោកនោមផ្ដល់ផលអោយមានការបាញ់ទឹកកាមចេញមក។ ចំណែកស្រ្ដីវិញនឹងមានការច្របាច់ខ្លួនរបស់រន្ធយោនីនិងសាចដុំថ្នេរ (សាច់ដុំចន្លោះរវាងរន្ធយោនី និងរន្ធគូថ) ជារយៈៗ ឃ្លាតពីគ្នាប្រមាណ០.៨វិនាទីដូចគ្នាដែរ មានការច្របាច់ខ្លួនប្រមាណ៣ទៅ១២ដងរួចក៏ឈប់ទៅ។ រយៈនេះស៊ីពេលប្រមាណ៣ទៅ១៥វិនាទី៕

safe-sex