តាកែវ៖ មានការភ្ញាក់ផ្អើលមួយកាលពីរថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ នេះនៅចំណុចភូមិត្រពាំងចាស់ស្ថិតនៅក្នុងភូមិរកាពក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មានករណីដើមឈើមួយដើមបានដួលរលំដោយសារខ្យល់កន្ដ្រាក់ត្រូវបានម្ចាស់កាត់ក្រីជាច្រើនកង់ទុកតែគល់ដែលមានទំហំ៣ទៅ៤អោបកំពស់១;៥០ម៉ែត្រហើយមានសភាពពុកផុយអស់ហើយ។ ស្រាប់តែពេលនេះគល់ឈើមួយនេះអាចងើបឈរឡើងវិញធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពីរទីជិតទីឆ្ងាយផ្អើលមកមើលហើយអុចធូបសុំលាភសុំជ័យភ្លូកទឹកភ្លូកដី។

លោក ឃាន វ៉ន អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើដែលជាម្ចាស់កម្មសិទ្ធគល់ឈើនោះបានរៀបរាប់ប្រាប់ភ្នាក់ងារយើងកាលពីល្ងាចថ្ងៃទី០៥ ខែមិថុនានេះថា ដើមឈើ១ដើមនេះមានឈ្មោះដើមឈ្នួល ទំហំ៣ទៅ៤អោបប្រវែង២៥ម៉ែត្រហើយមានអាយុ៧០ឆ្នាំមកហើយទើបតែបានដួលអំឡុងខែវិច្ឆិការឆ្នាំ២០១៦មុននេះបើគិតទៅវា៧;៨ខែមកហើយតែការដួលនេះដោយសារខ្យល់កន្ដ្រាក់ភ្លៀងបោកបក់ទើបរលំហើយរលើងគល់បាក់ទៅលើស្រែរបស់គេរួចគាត់ក៏បានឲ្យគេអារកាត់ជាកង់ៗរមាលដើមដាក់លើទួលរួចគល់នេះនៅដួលដដែល។

លោក វ៉ន បានបន្តទៀតថា ស្រាប់ព្រឹកមិញនេះគាត់បានយកគោមកចងស្រាបតែឃើញងើបឈរឡើងដូចដើមទើបមានការភ្ញាក់ផ្អើលពេញភូមិរហូតលេចលឺដល់ជិតឆ្ងាយមកបួងសួងអុចធូបសុំលាភសុំជ័យនិងទឹកមន្ដប្រោះព្រហ្មទៅលើខ្លួនប្រាណជាច្រើននាក់យ៉ាងកុះករបែបនេះទៅ។

លោកយាយ យិន អ៊ុម អាយុ៧០ឆ្នាំ រស់នៅភូមិខាងលើនោះដែរហើយរៀបរាប់ថា: ដើមឈ្នួលមួយដើមនេះបានដុះឡើងតាំងពីគាត់មិនទាន់កើតឯណេះតែពេលដួលរលំនោះខ្ញុំមិនចាំថ្ងៃខែទេគ្រាន់តែដឹងថាវាដួល៧-៨ខែមកហើយ ទើបតែព្រឹកមមិញនេះឭគេថាគល់វាងើបឈរឡើងវិញដូចមិនគួរឲ្យជឿក៏ដើរមកមើល.ដើមឈើងាប់ហើយផុយមិនគួរងើបឈរវិញបាន ប្រហែលជាមានបារមីអីមកលើកឡើងវិញឬក៏យ៉ាងណាបើយើងឃើញនឹងភ្នែកទៅហើយតើយើងគិតយ៉ាងណាតែបើឮតៗគ្នាមកមើលរួចអុចធូកបួងសួងសុំលាភសុំជ័យគ្រប់គ្នាអញ្ចឹង។

បើយោងសម្ដីរបស់សមត្តកិច្ចនិងអជ្ញាធរស្រុកបាទីបានអះអាងថាៈ វាមិនមែនជាអភូតហេតុអ្វីចម្លែកទេគឺវាមានភ្លៀងដក់ក្នុងស្រែឬម្ខាងធ្ងន់វាទាញមកវិញទៅឬក៏ឬសកែវរបស់ចាក់ឬរស់ឡើងវិញក៏ថាបានរួចម្ចាស់ឈើនេះចេះតែផ្អើលឆោឡោដើម្បីឆ្លៀតឱកាសនេះយកធ្វើអាជីវកមព្រោះអ្នកភូមិអ្នកស្រុកគេមកមើលហើយគេបួងសួងដាក់លុយបានចំណូលទៀតផង។

យើងគួបញ្ជាក់ថាៈ ការសន្និដ្ផានរបស់សមត្តកិច្ចនិងអជ្ញាធរស្រុកបាទីគ្រាន់តែជាលេសមិនបានចុះស្រាវជ្រាវនិងមូលហេតុឲ្យបានត្រឹមត្រូវនោះទេ គ្រាន់តែវាយតម្លៃតាមរូបភាពដែលកូនចៅបាញ់តាមទូរស័ព្ទតែប៉ុណ្ណុះ។ហើយករណីនេះគួតែក្រសួងវប្បធម៏ចុះមកស្រាវជ្រាវរកហេតុផលទើបដឹងពីមូលហេតុថាតើវាយ៉ាងណា..!៕ដោយSopheak

7

8

9

10