ប្រិយមិត្តឆ្ងល់ទេតើហេតុអ្វីបានជាមិនឃើញវត្ដមានអ្នកនាង យុគ ចិន្ដា ក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា ??? យើងដឹងហើយថា លោក អ៊ិត សេដ្ឋា និង អ្នកនាង យុគចិន្ដា គឺជាដៃគូពិធីករជាមួយគ្នាដ៏ល្អនិងមានប្រជាប្រិយភាព ក្នុងកម្មវិធីចម្រៀង និងកម្មវិធីសប្បាយៗនានា ចាប់តាំងពីនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥រហូតដល់ស្ថានីយ៍ទូរទស្សន៍ CTN ប៉ុន្ដែអ្វីដែលគួរអោយកត់សម្គាល់លនោះគឺគេដែលមិនឃើញវត្តមានរបស់អ្នកនាង យុគ ចិន្ដា ទេតាំងពីលោក អ៊ិត សេដ្ឋា ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់រហូតដល់ស្លាប់នោះ ។

ប៉ុន្ដែនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧យោងតាមអ្នកនាង យុគ ចិន្តា បានបកស្រាយពីមូលហេតុដែលធ្វើអោយអ្នកនាងខកខានមកចូលរួមពិធីបុណ្យលោក អ៊ិត សេដ្ឋា ដោយបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា«ប្អូនស្ដាយណាស់ ដែលមិនបានមកចូលរួមជូនដំណើរ “បង” មុនដង្ហើមចុងក្រោយ ស្តាយណាស់ដែលមិនមានឱកាសជួបមុខ “បង” ជាចុងក្រោយ រួមការងារជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ បងជាដៃគូការងារដ៏ល្អបំផុត ជាបងប្រុសដ៏ល្អម្នាក់ ដែលមិនរួញរានឹងការងារ អត់ធ្មត់គ្រប់បែបយ៉ាង សែនមហាសោកស្ដាយដែលបងចាកចោលប្អូនដោយមិនមានពាក្យលា អារម្មណ៍ប្អូននៅឆ្ងាយ តែការនឹករលឹកពីអនុស្សាវរីយ៍ការងារល្អៗជាច្រើនដែលពួកយើងបានធ្វើជាមួយគ្នាកន្លងមក ពេលនេះបងលាចាកលោកហើយ។

ពេលនេះប្អូនកំពុងតែស្នាក់នៅរដ្ឋម៉ាសាយូសេត ទីក្រុងឡូវែល ដើម្បីអង្គាសថវិកាដើម្បីជួយដល់ក្រុមគ្រួសារបង ហើយ៣ថ្ងៃទៀតប្អូននឹងបន្តស្នាក់នៅរដ្ឋតិចសាស់ ចំនួន១សប្ដាហ៍ ប្អូននឹងត្រលប់ទៅប្រទេសកម្ពុជាវិញ ប្អូននឹងប្រមែប្រមូលបច្ច័យទាំងអស់ ជូនដល់បង សូមលោកអ្នកមេត្តាបរិច្ចាគថវិកាតាមរយៈទូរស័ព្ទរបស់ម្តាយខ្ញុំនៅសហរដ្ឋអាមេរិក តាមរយៈលេខ 8323510241 លាហើយបងប្រុសជាទីស្រលាញ់ លាហើយដៃគូដ៏កម្សត់កម្រ លាដោយគ្មានថ្ងៃវិលត្រលប់វិញ។

…….សូមដួងវិញ្ញាណក្ខន្ធបងប្រុសបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ …….។

គួរបញ្ជាក់ថា សពលោក អ៊ិត សេដ្ឋា បានបូជានៅវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងវត្តឧត្តរាវត្តី ស្ថិតសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ៕

18882144_610413375831591_3984861449205814233_n

18920396_610413429164919_8616813342093410266_n

18838894_1351178858296450_4760058458850817619_n - Copy

18814198_610413319164930_3359237595928766252_n - Copy