កូនឆ្កែអភ័ព្វមួយក្បាលមានឈ្មោះ Pippen ដែលកើតមកគ្មានជើងមុខដូចកូនឆ្កែដទៃទៀតឡើយ ប៉ុន្តែជីវិតរបស់វានៅតែរីករាយ និងមានចិញ្ចើមបីបាច់ពីម្ចាស់របស់វាផងដែរ។

កូនឆ្កែនេះបានរស់នៅជាមួយម្ចាស់របស់វា នៅទីក្រុង Orlando រដ្ឋផ្លរីដា សហរដ្ឋអាមេរិច។ ម្ចាស់វាបាននិយាយប្រាប់ថា “វាបានកើតចេញពោះម្តាយវា ដោយគ្មានជើងមុខនោះឡើយ” ប៉ុន្តែការគ្មានជើងមុខនេះក៏មិនមែនឧបសគ្គសំរាប់វានោះដែរ ពេលដែលវាចង់ដើរទៅណានោះ គឺវាខំប្រឹងហក់លោតដូចកូនទន្សាយអ៊ីចឹង៕

8c37743c0bdba606b4587cf658d3857c4bb4444e

c37a3941c6f9bc9ca488c7fc38937facf8150575