តាមប្រភពសារពត៍មានប្រទេសកូរ៉េ បានឲ្យដឹងថា តារាចម្រៀងមកពីក្រុម BIGBANG គឺ T.O.P មានជាប់ពាក់ព័ន្ធរឿងករណីជក់គ្រឿងញៀន ដែលពត៍មានបានល្បីពេញអ៊ីនធឺណេត។

តាមវិបសាយ Allkpopថា លោកT.O.Pត្រូវ បានរងនូវការចោទប្រកាន់ថាបានសេពគ្រឿងញៀន យ៉ាងហោចណាស់ ៣ដង ជាមួយមិត្តភ័ក្ដស្រីរបស់ខ្លួន អាយុប្រហែលជាង ២០ កាលពីខែតុលា ឆ្នាំមុន។

នៅប្រទេសកូរ៉េខាងត្បូង ប្រឆាំងដាច់ខាតចំពោះការសេពគ្រឿងញៀន ហើយជនណាហ៊ានល្មើសច្បាប់នេះ នឹងត្រូវប្រឈមមុខផ្លូវច្បាប់ ដោយត្រូវជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់4ម៉ឺនដុល្លារផងដែរ៕

d3f0bc6872512105fe0a500cee2f438e_large

v(1)_large