ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ជាប្រាសាទកោះ ស្ថិតនៅក្នុងបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ដូចជាប្រាសាទមេបុណ្យក្នុងបារាយណ៍ដទៃទៀតដែរ។ នៅសម័យបុរាណប្រាសាទនាគព័ន្ធមានតួនាទីមួយផ្សេងទៀត គឺជាមន្ទីរពេទ្យដែលប្រើប្រាស់រុក្ខជាតិជាឱសថបុរាណ។
716x266_APSARA_2017-06-02_04
នៅជុំវិញប្រាសាទនេះ មានកូនអាងតូចៗចំនួន៥ ដែលស្ថិតនៅទិសខាងលិច កើត ជើង ត្បូង និងចំកណ្តាលជុំវិញតួប្រាសាទ។ អាងទាំង៥នេះធ្លាប់ត្រូវបានរីងស្ងួតលែងមានទឹក លើកលែងតែអាងកណ្តាលដែលមានទឹកតែក្នុងរដូវវស្សាប៉ុន្មានខែប៉ុណ្ណោះ។ ចាប់ពីឆ្នាំ២០០៧មក ក្រោយពេលដែលអ្នកស្រាវជ្រាវបានរកឃើញប្រព័ន្ធទឹកបុរាណ និងបានជួសជុល ព្រមទាំងបានបង្ហូរទឹកចូលបារាយណ៍ជ័យតដាក ធ្វើឲ្យអាងទាំង៥មានទឹកជាប្រចាំឡើងវិញ។

នារដូវដើមវស្សានេះ ភ្លៀងចាប់ផ្តើមធ្លាក់ រុក្ខជាតិជុំវិញចាប់ផ្តើមបញ្ចេញពណ៌បៃតងស្រស់ស្អាត ដែលរឹងរឹតធ្វើឲ្យអ្នកទស្សនាកាន់តែទាក់ភ្នែកថែមទៀត។

សូមទស្សនាកម្រងរូបភាពនៃប្រាសាទនាគព័ន្ធនារដូវដើមវស្សានេះ ៖

APSARA_2017-06-02_06

APSARA_2017-06-02_07

APSARA_2017-06-02_08

APSARA_2017-06-02_09

APSARA_2017-06-02_12

APSARA_2017-06-02_15

APSARA_2017-06-02_16

APSARA_2017-06-02_17

APSARA_2017-06-02_19

APSARA_2017-06-02_20

APSARA_2017-06-02_23