តារាចម្រៀងប្រុស៧រូបកំពុងតែស្ថិតនៅក្នុងដួងចិត្តមិត្តយុវវ័យ និងជាតារាជួមុខរបស់កម្ពុជាមាន លោក ព្រាប សុវត្ថិ ខេមរៈ សិរមន្ត ឆន សុវណ្ណរាជ ឆាយ វីរៈយុទ្ធ ហេង ពិទូ ខេម និង ខាន់ ជេមស៍។ ទស្សនិកជនមានដឹងអត់បច្ចុប្បន្ននេះពួកគាត់ទាំង ៧ រូបមានអាយុប៉ុន្មានហើយ? បើគិតត្រឹមឆ្នាំ២០១៧នេះ។

១/ លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ១៩៧៦ នៅស្រុកស្អាង ខេត្តកណ្ដាល ចូលប្រឡូកសិល្បៈក្នុងឆ្នាំ១៩៩៦ បច្ចុប្បន្ននេះមានអាយុ៤១ ឆ្នាំ។

a1_large

២/ លោក ខេមរៈ សិរីមន្ត កើតនៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ១៩៨៦ នៅខេត្តកំពង់ចាម ចូលសិល្បៈក្នុងឆ្នាំ ២០០៤ សព្វថ្ងៃនេះមានអាយុ ៣១ ឆ្នាំ។

a7_large

៣/ លោក ឆន សុវណ្ណរាជ កើតនៅថ្ងៃទី១៩ តុលា ឆ្នាំ១៩៨៥ នៅខេត្ត កំពង់ស្ពឺ ចូលសិល្បៈក្នុងឆ្នាំ២០០៣ បច្ចុប្បន្នមានអាយុ ៣២ ឆ្នាំ។

a2_large

៤/ លោក ឆាយ វីរៈយុទ្ធ កើតនៅថ្ងៃទី១២ កញ្ញា ឆ្នាំ ១៩៨៧ នៅភូមិពោធិ៍សាលាទី២ ឃុំព្រែកក្រប៉ៅ ស្រុកកងមាស ខេត្តកំពង់ចាម ចូលសិល្បៈក្នុងឆ្នាំ ២០០២ សព្វថ្ងៃមានអាយុ៣០ ឆ្នាំ។

v(6)_large

៥/ លោក ខាន់ ជេមស៍ កើតនៅឆ្នាំ១៩៨២ នៅខេត្តកំពត ចូលសិល្បៈក្នុងឆ្នាំ២០០២ បច្ចុប្បន្នមានអាយុ៣៥ ឆ្នាំ។

maxresdefault

៦/ លោក ហេង ពិទូ កើតនៅឆ្នាំ១៩៨១ នៅរាជធានីភ្នំពេញ ចូលសិល្បៈក្នុងឆ្នាំ១៩៩៩ សព្វថ្ងៃមានអាយុ៣៦ ឆ្នាំ។

v(5)_large

៧ /លោក ខេម កើតនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ១៩៨៥ នៅខេត្តកំពង់ឆ្នាំ ចូលសិល្បៈក្នុងឆ្នាំ ២០០៧ បច្ចុប្បន្ននេះមានអារយុ ៣២ ឆ្នាំ។

v(4)_large