តែងតែមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកក្នុងចំណោមមនុស្សដែលនិយមការរួមភេទថាតើការបបោសអង្អែល លួងលោមគូស្នេហ៍តាំងពីចំណុចចាប់ផ្តើមរហូតដល់ទីចុងបំផុតនៃកោះត្រើយតើសំខាន់ឬទេ?អ្នកខ្លះថាគ្រាន់តែលួងលោមពេលរួមរក្សគឺគ្រប់គ្រាន់ហើយ។តាមការពឹតទៅគ្មានគោលការណ៍បែបស្លាប់ក្រឡាថាគួរធ្វើការបបោសអង្អែលលួងលោមគូស្នេហ៍ច្រើនឬតិចយ៉ាងណាទើបសមស្របនោះទេប៉ុន្តែវាអាស្រ័យលើស្ថានការណ៍នៅចំពោះមុខច្រើនជាង។ប្រសិនបើលោកសង្កេតឃើញគូស្នេហ៍របស់លោកនៅមិនទាន់កើតអារម្មណ៍គ្រប់គ្រាន់ទេត្រូវផ្តោតការបបោសអង្អែលលួងលោមនាងឲ្យទាល់តែទន់ឆ្អឹងតែម្តង។ផ្ទុយមកវិញបើសង្កេតឃើញថាគូស្នេហ៍របស់អ្នកមានអារម្មណ៍រោលរាលខ្លាំងមែនទែនហើយនោះក៏អាចបន្ថយដៃមកវិញខ្លះក៏បានគ្មានបញ្ហាអ្វីទេ។ការលួងលោមបបោសអង្អែលត្រូវបានចាត់ទុកថាជាអង្គប្រកបដ៏សំខាន់ក្នុងការរួមរក្ស័ស្នេហាទោះបីមិនដល់ថ្នាក់ធ្វើឲ្យគូស្នេហ៍ទៅដល់ត្រើយបានក៏ត្រូវចាត់ទុកបានថាជាចំណុចឆ្នួននៃការរួមស្នេហាដែលគេនិយាយងាយៗថាប្រសិនបើឆ្លងកាត់ផ្នែកនេះបានហើយក៏ចាត់ទុកថាមានជោគជ័យក្នុងផ្លូវស្នេហាជាងពាក់កណ្តាលទៅហើយរួមទាំងអាចយកមកប្រើសម្រាប់ជម្រុញអារម្មណ៍គូស្នេហ៍ឲ្យស្រើបស្រាលបានរហូតដល់ត្រើយសុខសាន្តផងដែរ៕

unnamed (4)