ភ្នំពេញ៖ កាលពីវេលាម៉ោង៥ ថ្ងៃទី៣១ ខែឧសភា មានគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ កើតឡើងដោយរថយន្តបង្កហេតុម៉ាក MONTERO បើកក្នុងល្បឿនលឿនទៅបុករះម៉ូតូរ៉ឺម៉ក បណ្តាលអោយអ្នកបើករ៉ឺម៉កដេកស្លាប់ក្រោមឡានយ៉ាងអាណោចអាធ័មជាទីបំផុត។ រួចរថយន្តបង្កក៏បានជ្រុលទៅបុកគូទរថយន្ត២គ្រឿងទៀតផងដែរ។

អ្នកបើកកររថយន្តបង្កហេតុមានឈ្មោះ ហួរ ចាន់ថា អាយុ៥១ឆ្នាំ បើករថយន្តMONTERO ពាក់ស្លាកលេខភ្នំពេញ 2B-1981 បើកបរក្នុងស្រវឹងស្រាជោក តាមបណ្តាយផ្លូវព្រះមុន្នីវង្្ស ពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏បានគេចម៉ូតូជិះបញ្រ្ចាស់ទិសគ្នា ក៏ជ្រុលទៅប៉ះម៉ូតូរ៉ឺម៉កតែម្តងទៅ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយឃាត់ខ្លួនបានអ្នកបើកបរបង្កខាងលើបានផងដែរ ។