ភ្នំពេញ៖ ថ្មីៗនេះបុរសម្នាក់ឈ្មោះ រ៉េត អតីតជាអ្នកដឹកនាំនៅផលិតកម្មសាន់ដេ ហើយបច្ចុប្បន្នជាអ្នកដឹកនាំផលិតកម្មថោនបានបង្ហោះសាររៀបរាប់ពីអនុស្សាវីយ៍ និងក្ដីឈឺចាប់ក្រោយបែកបាក់ស្នេហាជាមួយតារាចម្រៀងស្រីល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាគឺកញ្ញា យូរី ។ រូបភាពប៉ុន្មានសន្លឹកនេះបានបង្ហាញពីភាពផ្អែមល្ហែមរវាងគូស្នេហ៍ទាំងពីរកាលនៅទាក់ទងគ្នា។ លោក រ៉េត បានសរសេរក្ដីឈឺចាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា៖ « អូនអើយ យើងនៅជាមួយគ្នា៤ឆ្នាំហើយ ដូចប្ដីប្រពន្ធអីចឹង អ្វីក៏យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជាជាមួយគ្នា រំភើបលំបាក និងសប្បាយបែបណាក៏យើងហែលឆ្លងអស់ដែរ។ ហេតុអ្វីពេលនេះអូនក្បត់បងកើត តើអូនសប្បាយណាស់មែនទេដែលបានក្បត់បង សាហាវយើងនេះ តើពេលនេះបងត្រូវធ្វើបែបណា តើបងអាចសូមរៀបរាប់រឿងយើងទាំងអស់អោយចេញមកដើម្បីបន្ធូរអារម្មណ៍ឈឺចាប់ពេលនេះបានទេ ? »
រឿងនេះយើងមិនទាន់ទទួលបានការស្រាយបំភ្លឺពីសាម៉ីខ្លួននៅឡើយទេ ៕

IMG_0259

IMG_0261

IMG_0262

IMG_0268

IMG_0269

IMG_3586