តាមប្រភពDaily Mail បានឲ្យដឹងថា កម្មករជីកវ៉ែបានរកឃើញត្បូងមរតកមួយធំមានទម្ងន់ជិត៤០០គីឡូ និងមានតម្លៃ២៣៥លានផោន ស្មើនឹង 302លានដុល្លារ។ ការរកឃើញត្បូងដ៏មានតម្លៃនេះ នៅឯទីតាំងជីកអណ្តូងវ៉ែ Carnaiba តំបន់ Pindobacu ប្រទេសប្រេស៊ីល។ ត្បូងនេះអាចមានទំហំដល់ទៅ ២សែនការ៉ាត់ក្រោយពេលកាត់ និងកែច្នៃរួច។

ត្បូងនេះត្រូវបានមហាសេដ្ឋីមួយរូបទិញយកក្នុងតម្លៃ២៣៥លានផោន។ តាមការអោយដឹងថាពីលោក Marcio Jandir ជាមេវីរបស់ម្ចាស់ទិញត្បូងបាននិយាយថា «ម្ចាស់ដែលទិញត្បូងមរកតនេះ គឺគាត់ចង់យកវាទៅដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ និងបណ្ណាល័យតែប៉ុណ្ណោះ មិនមែនយកកែច្នៃ ឬលក់បន្តនោះទេ» ៕

40B5AAC300000578-4534444-Brazilian_miners_have_discovered_a_giant_800lb_emerald_worth_an_-a-21_1495555956879

59eee716b6aca9c57b9a95f81b85dbbec97583fd