ថ្មីៗនេះ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានទទួលសៀវភៅថ្មីចំនួន៧ក្បាលពីដៃគូស្រាវជ្រាវមួយចំនួន។ សៀវភៅទាំងនោះ និយាយពីការស្រាវជ្រាវផ្នែកបុរាណវិទ្យា ស្ថាបត្យកម្ម ។ល។

ចំណែកសៀវភៅទី៤ មានឈ្មោះថា Research Report on Preah Vihear Temple ដែលជាការសរុបទិន្នន័យស្តីពីស្ថាបត្យកម្ម សិលាវិទ្យា បុរាណវិទ្យា-ល- របស់ប្រាសាទព្រះវិហារ។ ទី៥ សៀវភៅ IGNCA- A Retrospect ដែលជាលទ្ធផល២៥ឆ្នារបស់ Indira Gandhi National Center for the Art។ ទី៦ សៀវភៅ The Iconography of Avalokitesvara in Mainland South East Asia ដែលបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវអំពីព្រះពោធិសត្វ។ និងសៀវភៅទី៧ ឈ្មោះថា Pilgrimage បង្ហាញពីឥទ្ធិពលនៃធម្មយាត្រាទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន…។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ចាត់ទុកសៀវភៅទាំងអស់ជា សមិទ្ធផលថ្មី និងស្វាគមន៍ចំពោះការស្រាវជ្រាវបន្តពីសំណាក់សិស្សនិស្សិត នៅបណ្ណាល័យរបស់មជ្ឈមណ្ឌល។

គួរបញ្ជាក់ថា សៀវភៅ និងឯកសារស្រាវជ្រាវជាង២៥០០ច្បាប់ ដែលជាឯកសារកម្រ ផ្នែកបុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ សាសនា សិល្បៈវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណ ភាសាវិទ្យា និងឯកសារជាច្រើនទៀតដែលស្តីពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេសទំនៀមទម្លាប់ដែលកំពុងបន្តប្រតិបត្តិរបស់អ្នកស្រុកអង្គរ ត្រូវបានរក្សាទុកក្នុងបណ្ណាល័យអាជ្ញាធរជាតិអប្សរា៕

716x266_APSARA_2017-05-29_20

APSARA_2017-05-29_22

APSARA_2017-05-29_23