តាមប្រភពព៍តមានRTឲ្យដឹងនៅថ្ងៃ២៩ឧសភានេះថាមានពួកជីហាតដែលស្នឹទ្ធនឹងក្រុមISISប្រមាណ២៣០០០ នាក់កំពុងរស់សម្ងំលាក់ខ្លួននៅក្នុងប្រទេសអង់គ្លេស។ ភ្នាក់ងារចារកម្មអង់គ្លេសបានឲ្យដឹងថាពេលនេះពួកគេកំពុងដាក់ការស៊ើបអង្កេតទៅលើពួកជីហាតចំនួន៣០០០នាក់ដែលមានលទ្ធភាពអាចប្រព្រឹត្តអំពើភរវកម្មនៅក្នុងប្រទេសអង់គ្លេស។ ប៉ូលីសប្រទេសនេះបានរឹតបន្តឹងពួកសង្ស័យទាំងនេះ ក្រោយពីមានការវាយប្រហារទៅលើទីក្រុងManchesterកាលពីពេលថ្មីៗនេះបង្កឲ្យមានមនុស្សស្លាប់ដល់ទៅ២២នាក់។ បុរសឈ្មោះ Salman Abedi ដែលជាអ្នកវាយប្រហារនោះស្ថិតនៅក្នុងបញ្ជីឈ្មោះនៃពួកជីហាតទាំងនោះឯង៕

unnamed (3)