កាសែត NEW YORK POST ចេញផ្សាយថ្ងៃ២៩ ឧសភា អោយដឹងថា ក្រុមពួកISISបានអំពាវនាវឲ្យធ្វើសង្គ្រាមដោយគ្មានក្តីមេត្តាប្រឆាំងពួកលោកខាងលិច នៅពេលដែលពិធីបុណ្យរ៉ាម៉ាដាន របស់អ៊ីស្លាមសាសនិកបានចាប់ផ្តើមឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន។ សេចក្តីអំពាវនាវអោយប្រព្រឹត្តអំពើហិង្សានេះបានកើតមានឡើងក្រោយពេលមានការវាយប្រហារភេរវកម្មដបង្ហូរឈាមនៅក្នុងពិធីប្រគុំតន្ត្រី Arina Grande ក្នុងទីក្រុង Mancherster នៃប្រទេសអង់គ្លេស ដែលធ្វើអោយមនុស្ស២២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ ពួកISIS បានប្រកាសថា បងប្អូនមូស្លីមទាំងឡាយក្នុងទី្វបអឺរ៉ុប ថ្វីបើមិនបានទៅដល់ទឹកដីរដ្ឋអ៊ីស្លាម ប៉ុន្តែបងប្អូនត្រូវវ៉ៃពួកអឺរ៉ុបក្នុងផ្ទះរបស់វា ក្នុងផ្សាររបស់វានៅដងផ្លូវរបស់វានិងគ្រប់វេទិកានានារបស់ពួកវា៕

unnamed (2)