របររករស៊ីរត់ពន្ធទាំងអណ្តើកទឹកសាប និងអណ្តើកនៅលើគោកដោយឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ដែលជាបញ្ហាស្មុគស្មាញយូរមកហើយនោះ ទំនងជាមិនមានការថមថយឡើយ ប្រសិនបើនៅតែមានតម្រូវការកាន់តែច្រើនពីតំបន់ខាងក្រៅ។ របរជំនួញអណ្តើកដែលមានស្នូកខ្មៅមានកំណើនរិតតែខ្លាំងឡើង។ លោកបណ្ឌិត Chris R.Shepherd អគ្គនាយកប្រចាំតំបន់ទប់ស្កាត់ជំនួញសត្វព្រៃបាននិយាយថា របរជំនួញស្វតព្រៃនេះកំពុងតែគំរាមគំហែងកាន់តែខ្លាំង ហើយទៅអំបូរសត្វដែលជិតផុតពូជនៅលើផែនដី។ យើងត្រូវប្រឹងប្រែងអោយខ្លាំងឡើងដើម្បីការពារនិងទប់ស្កាត់ដូចដែលប្រទេសម៉ាឡេស៊ីបានអនុវត្តដោយទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយ។ លោក Chris បាននិយាយសំដៅទៅករណីជនល្មើសជាឈ្មួញសត្វព្រៃឈ្មោះ Bakrudin អាយុ៣៥ឆ្នាំ មកពីរដ្ឋ Tamil Nadu នៃប្រទេសឥណ្ឌា ដែលត្រូវបានតុលាកាត់ទោសដោយជាប់គុកពីរឆ្នាំកាលពីថ្ង៩ ឧសភា កន្លងទៅ នៅពេលគេរកឃើញគាត់រក្សាទុកអណ្តើកស្នូកខ្មៅ២០ក្បាលក្នុងវ៉ាលីស ក្នុងបន្ទប់សណ្ឋាគាររបស់គាត់ នាទីក្រុងកូឡាឡុំពួរ។ អង្គការសត្វព្រៃបានរកឃើញថា ចាប់ពីខែមករា ២០០៨ ដល់ខែមិនាឆ្នាំ២០១៤ សមត្ថកិច្ចរឹបអូសពីអ្នករត់ពន្ធនូវអណ្តើកស្នូកខ្មៅចំនួន1960ក្បាល។ ក្នុងឆ្នាំ២០១៦ គេរកឃើញជាង1000ក្បាលទៀត៕

unnamed

unnamed (1)