វាជារឿងគួរឲ្យស្លុតរន្ធត់ចិត្តមួយនៅពេលដែលដំណឹងនេះត្រូវបានបង្ហោះឡើងតាមបណ្តាញសង្គមនិងចុះផ្សាយក្នុងសារព៍តមានអនឡាញDaily Mailកាលពីពេលកន្លងទៅនេះ។នោះគឺទារកម្នាក់មានវ័យទើបតែ១៧ខែបានដេកបៅដោះម៉ែយ៉ាងស្រេកឃ្លានប៉ុន្តែវាមិនបានដឹងថាម្តាយវាស្លាប់បាត់ទៅហើយនោះទេ។ប៉ូលីសត្រូវបានគេរាយការណ៍ភ្លាមៗឲ្យទៅពិនិត្យសាកសពនេះ។នៅពេលដែលប៉ូលីសទៅដល់ស្រាប់តែលឺសម្លេងក្មេងស្រែកយំហើយគេក៏ប្រទះឃើញក្មេងនោះនៅក្បែរសាកសពម្តាយតែម្តង។សាក្សីបាននិយាយថាគេបានឃើញស្រីម្នាក់ដេកនៅក្បែរផ្លូវរថភ្លើងហើយក៏រាយការណ៍ទៅប៉ូលីស។គ្មានអ្នកណាម្នាក់នឹកស្មានដល់ទេថាពេលពួកយើងទៅដល់ក្បែរសាកសពស្រាប់តែប្រទះឃើញក្មេងម្នាក់នេះកំពុងបៅសាកសពម្តាយរបស់វា។យើងរន្ធត់ចិត្តណាស់នៅពេលឃើញរូបភាពបែបនេះ។មកដល់ពេលនេះគេមិនទាន់ដឹងថាតើស្ត្រីរូបនេះស្លាប់ដោយសារមូលហេតុអ្វីនោះទេប៉ុន្តែនៅលើរាងកាយនាងមានរបួសច្រមុះនិងត្រចៀក៕

unnamed (21)

unnamed (22)

unnamed (23)

unnamed (24)