កាសែតបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃ១២ឧសភានេះថាអ្នកស្រីNapapa Trantrakulដែលគេនិយមហៅក្រៅថាPattត្រូវបានប៉ូលីសកោះហៅដើម្បីសាកសួរសំណុំរឿងទាក់ទិនការលាងលុយកខ្វក់ក្នុងការជួញដូរគ្រឿងញៀនពីប្រទេសឡាវ។ប៉ូលីសបានបានកោះហៅអ្នកស្រីពីរដងរួចមកហើយតែគាត់មិនបានចូលខ្លួនទេ។បើខកខានម្តងនេះទៀតប៉ូលីសនឹងសុំឲ្យតុលាការចេញដីកាចាប់ខ្លួនតែម្តង។មេធាវីអ្នកស្រីបាននិយាយថាពេលប៉ូលីសយកសំបុត្រកោះហៅទៅឲ្យអ្នកស្រីនៅឯហាងលក់ទំនិញរបស់គាត់នោះគឺអ្នកស្រីមិនបាននៅក្នុងហាងនោះទេ។ប៉ូលីសដឹងថាអ្នកស្រីPattបានទទួលលុយ១,៩លានបាតពីប្តីរបស់គាត់ហើយដែលលុយនេះប្តីគាត់បានទទួលបន្តពីឈ្មួញរកស៊ីគ្រឿងញៀនមកពីប្រទេសឡាវ។អ្នកស្រីPattអាយុ៣០ឆ្នាំបានរៀបការជាមួយលោកAkarakiកាលពីខែវិច្ឆិកាឆ្នាំ២០១៦ប៉ុន្តែគាត់មិនបានដឹងថាប្តីរបស់គាត់រកស៊ីរបរអ្វីនោះទេ។នេះជាការបញ្ជាក់របស់មេធាវីអ្នកស្រី៕

unnamed (6)