ពួកនាងនៅក្មេង…ពួកនាងទន់ភ្លន់…ពួកនាងសង្ហារ…ពួកនាងថែមទាំងសិចស៊ីទៀតផង….ប៉ុន្តែអ្វីដែលនាងចង់បានមកវិញនោះគឺការគាំទ្រពីទស្សនិកជនតែប៉ុណ្ណោះ។ជាការពិតពួកគេសម្តែងបានល្អណាស់ហើយនោះគឺជាស្រីស្រស់ស្អាតនៃក្រុមតារាចម្រៀងAmoi-Amoiមកពីកោះតៃវ៉ាន់។ពួកនាងមានអាយុចន្លោះពី១៩ទៅ២១ឆ្នាំគឺកញ្ញាMAY,Stella,ShaoQiនិងនាងETដែលទាំងអស់គ្នាសុទ្ធតែជានិស្សិតនៅតៃវ៉ាន់។ក្រុមនេះបង្កើតឡើងអស់រយះពេលជាង១ឆ្នាំហើយដោយក្រុមហ៊ុនRed People Artistនិងសំដែងផ្សព្វផ្សាយតាមបណ្តាញសង្គមដោយទទួលបានការគាំទ្រខ្លាំងណាស់។ពួកគេមិនត្រឹមតែច្រៀងពិរោះនិងសម្តែងបានល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងលេងម៉ូតសម្លៀកបំពាក់យ៉ាងប្លែកៗនិងទាន់សម័យទៀតផង។ក្រោយការសម្ដែងម្តងៗម៉ូតសម្លៀកបំពាក់របស់ពួកនាងត្រូវបានអ្នកគាំទ្រចម្លងតាមយ៉ាងគគ្រឹកគគ្រេង៕

unnamed (11)